• 2019-05-06 03:23:54
  • ការអប់រំ

​នេះជាវីដេអូជើងខ្លាំងរបស់កម្ពុជា ក្រោយការពារតំណែងលើការប្រកួតរ៉ូបូតក្រោមទឹកនៅអាស៊ានលើកទី២

  • 2019-05-06 03:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រកួត​រ៉ូបូត​ក្រោមទឹក​លើក​ទី៣ “3rd ASEAN MATE Underwater Robot Competition” នៅ​ថ្ងៃ​ទី​ ០៥ ឧសភា ​ឆ្នាំ ២០១៩ យុវជន​កម្ពុជា បាន​ទទួល​ជ័យជំនះ​ជ័យ​លាភី​លេខ១​ ជា​លើក​ទី២​ ហើយ​ក្លាយ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំមុន​។ នេះ​បើ​តាម​ការ​ប្រកាស​លើ​ហ្វេសប៊ុក​ផ្លូវការ​​របស់​ក្រសួង​អប់រំ​ថ្មី​ៗ​នេះ​​​។

យុវជន​ទាំង​បី​ សុទ្ធ​តែ​ជា​សិស្ស​មក​ពី​វិទ្យាល័យ​របស់​រដ្ឋ​ដែល​មាន​ដូច​ជា​ យុវជន​ អោក សុភក្រ្តា, ខៃ ម៉េងលី និង​យុវជន​ តេង ទិត្យវិទូ ​មក​ពី​វិទ្យាល័យ​ទួល​ទំពូង​។

នេះជាជ័យជំនះលើកទី១ សូមចុចអានបន្ថែម៖ មិន​ធម្មតា​ សិស្ស​វិទ្យាល័យមួយ​ក្រុមឈ្នះ​ជើង​ឯក ពី​ការ​ប្រកួត​មនុស្ស​យន្ត​អាស៊ាន​២០១៨

​គួរជម្រាបថា ​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀប​ចំឡើង​ដើម្បី​លើក​កម្ពស់​ការស្រាវជ្រាវ ​គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​លើ​ទេពកោសល្យ​រូបវិទ្យា​ គណិតវិទ្យា អេឡិក​ត្រូនិក និង​វិស្វកម្ម សម្រាប់​យុវសិស្ស​ ដោយ​ប្រើប្រាស់​ចំណេះដឹងដែលពួកគេទទួលបានពីការរៀននៅក្នុងថ្នាក់ មក​ជាការដោះ​ស្រាយបញ្ហា (Problem-solving) ដែល​ទាក់ទងនឹងស្ថានភាពក្រោមទឹក។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់