- 2019-05-07 01:59:31
- ព័ត៌មាន
ហុងកុងដាក់ដំណើរការម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុតឡើងវិញ ក្រោយខូចភ្លាមៗពេលសម្ពោធ
- 2019-05-07 01:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងកុងដាក់ដំណើរការម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុតឡើងវិញ ក្រោយខូចភ្លាមៗពេលសម្ពោធ
ចន្លោះមិនឃើញ
អាជ្ញាធរហុងកុង បានប្រកាសដាក់ដំណើរការម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុតក្នុងលោកឡើងវិញក្រោយពេលដែលម៉ាស៊ីននេះខូចបន្ទាប់ពីដាក់សម្ពោធឲ្យប្រើប្រាស់មិនបានប៉ុន្មានផងកាលពីខែកុម្ភៈ។
ម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុតនេះ បានខូចដោយសារបញ្ហាបច្ចេកទេសដែលត្រូវបានបញ្ជាក់កាលពីខែមុនថាដោយសារតែខូចបូឡុង និងស្លាបកង្ហារចំនួន ១៥។ ការងារជួសជុលគ្រឿងបន្លាស់ ត្រូវបានបញ្ចប់ជាស្ថាពរហើយដោយអាជ្ញាធរបានចេញសេចក្ដីរាយការណ៍រួមមួយថា នឹងពិនិត្យយ៉ាងដិតដល់លើប្រព័ន្ធដំណើរការម៉ាស៊ីននេះដើម្បីជៀសវាងបញ្ហាផ្សេងៗ។
គួរឲ្យដឹងថា ម៉ាស៊ីននេះ ត្រូវបានសាងសង់ឡើងដោយចំណាយប្រាក់អស់ ៤,៦ប៊ីលានដុល្លារហើយបានក្លាយជាម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុតលើលោកដែលមានសមត្ថភាពបន្សុទ្ធខ្យល់ ៥,៤លានម៉ែត្រគូបក្នុងមួយម៉ោង៕