• 2019-05-07 03:20:27
  • ព័ត៌មាន

ប៉ូលិសឥណ្ឌូនេស៊ី បាញ់សម្លាប់ម្នាក់ និងចាប់ខ្លួន ៧នាក់ពាក់ព័ន្ធផែនការវាយប្រហារភេរវកម្ម

  • 2019-05-07 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ឥណ្ឌូនេស៊ី បាន​ធ្វើ​ការ​ចាប់​ខ្លួន​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ៧​នាក់ និង​បាញ់​សម្លាប់​ម្នាក់​ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​ប្រមូល​ផ្ដុំ​។

យោង​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​ទីក្រុង Bekasi ជិត​ចាកាតា​និង​នៅ​ក្នុង​ខេត្ត Sulawesi។ ក្នុង​នោះ​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ៥​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ Bekasi និង​ម្នាក់​ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​ក្រោយ​រូប​គេ​ព្យាយាម​បំផ្ទុះ​គ្រាប់​បែក ខណៈ​ដែល​ពីរ​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​នៅពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​បក្សពួក​នៅ​លើ​កោះ Sulawesi។ ពួកគេ​ទាំង ៨​នាក់ ត្រូវ​បាន​ជឿ​ថា​ជា​បក្ស​ពួក​នៃ​ក្រុម Jamaah Ansharut Daulah ឬ​អាច​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម។

គួរ​បញ្ជាក់​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នេះ មាន​គម្រោង​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្ន​កតវ៉ា​ដែល​ប្រមូល​ផ្ដុំ​គ្នា​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ចាកាតា​ដែល​ទាក់​ទង​នឹង​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៧​ខែ​មេសា​កន្លងទៅ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់