• 2019-05-07 06:58:25
  • ព័ត៌មាន

អបអរសាទរ! កុលសម្ព័ន្ធនៅព្រៃអាម៉ាហ្សូន ឈ្នះក្ដីលើកដំបូងបង្អស់លើក្រុមហ៊ុនរុករកប្រេង

  • 2019-05-07 06:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុលសម្ព័ន្ធ Waorani ក្នុង​ប្រទេស​អេក្វាឌ័រ បាន​ឈ្នះ​ក្ដី​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ទៅ​លើ​ក្រុមហ៊ុន​​ប្រេង​ដ៏​ធំ​ដែល​ប៉ុនប៉ង​ចូល​ទៅ​តំបន់​ដូនតា​របស់​ពួកគេ​ក្នុង​ព្រៃ​អាម៉ាហ្សូន​ដើម្បី​រក​ប្រេង។

ក្រោយ​ការ​ជំនុំ​ជម្រះ​ក្ដី​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍ តុលាការ​ទីក្រុង Puyo បាន​សម្រេច​ក្ដី​ឲ្យ​កុលសម្ព័ន្ធ Waoraniជា​អ្នក​ថែរក្សា​នៅ​ខេត្ត Pastaza និង​បញ្ឈប់​ក្រុមហ៊ុន​ប្រេង​ពី​ការ​រុករក​នៅ​លើ​ផ្ទៃដី​ជាង ១៨០ ០០០​ហិចតា។ ដី​នៅ​តំបន់​នោះ ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អេក្វាឌ័រ និង​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​កុលសម្ព័ន្ធ Waorani ដើម្បី​ថែរក្សា​ដែនដី​ដូន​តា​របស់​ពួកគេ​នៃ​ព្រៃ​អាម៉ាហ្សូន។ យ៉ាង​ណា​មិញ ទឹក​ដី​របស់​ពួកគេ ត្រូវ​បាន​បំពាន​ដោយ​ក្រុមហ៊ុន​រុករក​ប្រេង​មួយ​កាលពី​ឆ្នាំ ២០១២ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់​ឡើង​តុលាការ។

គួរ​ឲ្យ​ដឹង​ថា កុលសម្ព័ន្ធ Waorani មាន​ប្រជាជន​ប្រមាណ​ជា ៤ ៨០០​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នៃ​ព្រៃអាម៉ាហ្សូន និង​ជា​ទឹក​ដី​ដូន​តា​របស់​ពួកគេ​ទាមទារ​ឲ្យ​មាន​ការ​អភិរក្ស៕

ប្រភព៖ dandavats ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់