• 2019-05-08 02:02:15
  • ព័ត៌មាន

ញាក់សាច់! ផ្ទុះការបាញ់ប្រហារក្នុងគុករវាងអ្នកជាប់ទោស សម្លាប់យ៉ាងហោច ៧នាក់

  • 2019-05-08 02:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោចណាស់​មនុស្ស ៧​នាក់ ត្រូវ​បាន​សម្លាប់ និង​១៧​នាក់​ផ្សេង​ទៀត​រង​របួស​ក្រោយ​ផ្ទុះ​ការ​បាញ់​ប្រហារ​រវាង​អ្នក​ទោស​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នៅ​ក្នុង​គុក Pavón នៃ​រដ្ឋធានី​នៃ​ប្រទេស​ហ្គាតេម៉ាឡា។

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​ដំបូង​ដោយ​សារ​ជម្លោះ​រវាង​អ្នក​ទោស​ពីរ​នាក់​រហូត​ឈាន​ដល់​ការ​វាយ​តប់​គ្នា​ក្នុង​នោះ​អ្នក​ទោស​ម្នាក់​មាន​សារធាតុ​ស្រវឹង​នៅ​ក្នុង​ខ្លួន។ ជម្លោះ​ឈាន​ដល់​ការ​បាញ់​ប្រហារ​គ្នា រហូត​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​គុក​ដែល​ពួក​អ្នក​ទោស​គ្រប់គ្រង​គុក​អស់​រយៈ​ពេល ៨​ម៉ោង។ ប៉ុន្តែ​ក្រោយ​មក ប៉ូលិស​និង​ទាហាន​ចំនួន ១ ៥០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គុក​ដើម្បី​បញ្ឈប់​អំពី​ហិង្សា និង​គ្រប់គ្រង​គុក​វិញ។

គួរ​ឲ្យ​ដឹង​ថា គុក Pavón មាន​អ្នក​ទោស​យ៉ាង​ហោច ៤ ០០០ នាក់ ដោយ​កាល​ពី​សាងសង់​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៧០ សម្រាប់​ដាក់​អ្នក​ទោស​ត្រឹម ១ ០០០ នាក់​ប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់