• 2019-05-08 03:14:22
  • ព័ត៌មាន

សេក​មួយ​ក្បាល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទ​ពី​បទ​ផ្ដល់សញ្ញា​ដល់ជនសង្ស័យជួញដូរ​គ្រឿងញៀន​

  • 2019-05-08 03:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​សេក​មួយ​ក្បាល​ត្រូវ​សមត្ថកិច្ច​ប្រ​ទេស​ប្រេស៊ីល​ចាប់​ និង​ឃុំ​ខ្លួន​មួយ​រយៈ​មុនពេល​ប្រ​គល់ ទៅ​ឲ្យ​ខាង​សួន​សត្វ ដោយ​ចោទ​ប្រកាន់​ថា​បាន​ជួយ​ផ្ដល់សញ្ញា​ដល់អ្នកជួយដូរ​គ្រឿង​ញៀន​ពេលប៉ូលិស​ចុះ​បង្ក្រាប។

កាលពី​ខែ​មេសាកន្លង​ទៅ​ប៉ូលិសប្រេស៊ីល​​ក្នុង​រដ្ឋPiauí ​បាន​ចុះ​បង្រ្កាប​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន។ សត្វសេក​ខាង​លើ​ពេលបាន​ឃើញ​ប៉ូលិសក៏​បាន​ស្រែ​ថា Mama Police ជាសញ្ញា​ប្រាប់ទៅ​ជនសង្ស័យជួញដូរគ្រឿង​ញៀន​។ ជន​សង្ស័យ​ពីរ​នាក់ និង​កាកូអ៊ីន​មួយ​ចំនួន​ត្រូវ​បាន​រឹបអូស និង​ចាប់​ខ្លួន។ ដោយ​ឡែកប៉ូលិស​ក៏​បាន​ចាប់​សត្វ​សេក​ខាង​លើ​ទៅ​ឃុំ​ខ្លួន​ផង​ដែរ។

ប៉ូលិស​និយាយ​ថា​សត្វ​សេក​ខាង​លើ​ពិត​ជា​ត្រូវ​បានបង្ហាត់ពី​របៀប​ផ្តល់​សញ្ញា​របៀបនេះ។

ទោះយ៉ាង​ណា​ពេល​ទៅ​ដល់​ប៉ុស្តិ៍ប៉ូលិស​សត្វសេក​នោះមិនបាន​និយាយ​អ្វី​សូម្បី​មួយ​ម៉ាត់។ អ្នកការ​ពារ​សិទ្ធិសត្វបានទៅ​កន្លែង​ប៉ូលិស និង​បាន​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​សត្វសេកនោះ ហើយ​ប៉ូសលិក​ក៏បាន​ព្រម​ប្រ​គល់ទៅ​ឲ្យ​សួន​សត្វ។

ប៉ូសលិសបានទៅ​សួនសត្វ​ជា​ញឹកញាប់​ដើម្បី​ចង់ដឹង​ព័ត៌មានពីសត្វ​សេក​នេះ តែ​វាមិនបាន​និយាយ អ្វី​សូម្បី​មួយ​ម៉ាត់ទេ​។ មន្ត្រី​សួនសត្វ​ឲ្យ​ដឹងថា​សេកនេះ នឹង​ត្រូវ​ទុក​នៅ​ក្នុង​សួនសត្វ​រយៈពេល​បី​ខែដោយ​ត្រូវ​បង្រៀន​ឲ្យ​ចេះ​ហើរ​សិន​មុន​នឹងដោះលែង។

គួរ​បញ្ជាក់​ថា​អ្នក​ជួយដូរ​គ្រឿ​​ញៀនតែងតែ​បង្ហាត់​សត្វបក្សី ពស់​ ក្រពា ជាដើម​ដើម្បី​ជា​ប្រ​យោជន៍​ក្នុងការ​ងារជួញដូរ​គ្រឿង​ញៀន​របស់​ពួកគេ។ នៅ​ប្រ​ទេសកូឡំប៊ី​យ៉ាងហោច​ណាស់​មាន​សត្វ​បក្សី​​១៧០០​ក្បាល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាក់ទង​នឹង​ករណី​គ្រឿង​ញៀននេះ៕

ប្រភព៖ The Epoch Times ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់