• 2019-05-08 06:41:50
  • ព័ត៌មាន

ឯកអគ្គរាជទូតជប៉ុន​​ប្រាប់ពី​វិធី​ទប់​ស្កាត់​ការ​ឡើង​កម្ដៅ​ក្នុង​បន្ទប់ឬផ្ទះ​​នារដូវក្ដៅ​ (មានវីដេអូ)​

  • 2019-05-08 06:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរាជទូតជប៉ុន​ប្រ​ចាំប្រ​ទេស​កម្ពុជា​ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា កាលពី​ម្សិល​មិញ​បាន​បង្ហាញពី​របៀប​​ធ្វើ​វាំង​នន​បៃតង​ដែល​ប្រ​ជា​ជន​ជប៉ុន​តែ​ងធ្វើ​ដើម្បីកាត់​បន្ថយកម្ដៅចូលក្នុង​បន្ទប់​។

ឯកឧត្តម​មាន​ប្រ​សាសន៍តារយៈវីដេអូជាង​មួយ​នាទី​របស់​ខ្លួន ថា​ក្រៅពី​ការ​បាញ់ទឹកនៅ​ប្រទេស​ជប៉ុន​​ដើម្បី​បន្ថយ​កម្ដៅពី​បរិយាកាស ប្រ​ជា​ជន​ជប៉ុនក៏បាន​ធ្វើ​វាំង​ននបៃតងនៅ​តាម​សួន ផ្ទះ និង​ការ​រិយាល័យ​ជាដើម ឲ្យ​ដើម្បី​មើល​ទៅឃើញថា​ត្រជាក់​ភ្នែក។

(រូបភាព៖ ស្ថានទូតជប៉ុន)

វាំងននបៃ​តង​សម្ដៅ​ដល់​ការ​ដាំ​រុក្ខជាតិ​វល្លិនៅ​តាមឬក្បែរ​​បង្អួច​ដើម្បី​បន្ថយ​កម្ដៅ​ព្រះ​អាទិត្យជះចូល​ក្នុង​បន្ទប់ និង​ការ​ឡើង​កម្ដៅ​ក្នុង​បន្ទប់​។ ឯកឧត្តម​បន្តថា​ជនជាតិ​ជប៉ុនតែដាំ​រុក្ខជាតិប្រភេទ​វល្លិ​ទាំងនេះ​ដើម្បី​មើលទៅ​ឃើញ​ត្រជាក់ភ្នែក​ផងដែរ។​

ឯកឧត្តម​ក៏បាន​ដាក់ជាសំណួរ​ដែរថា​តើ​នៅ​កម្ពុជា​មាន​រុក្ខជាតិ​ប្រ​ភេទ​វល្លិណាខ្លះ​? និងបាន​ណែនាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរទទួលទានទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាពនារដូវក្ដៅ​នេះផងដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់