• 2019-05-08 09:05:07
  • ព័ត៌មាន

ត្រៀមកង្ហារសាកថ្មទុកផង! តំបន់​ទាំងនេះ​នឹង​ដាច់​ភ្លើង​១០​ម៉ោង​ពី​ស្អែក​​ដល់​ថ្ងៃទី១២​

  • 2019-05-08 09:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​នឹង​មាន​ការផ្អាករ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួនក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​​ដើម្បី​អនុវត្តការងារជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ខ្លះ​ដើម្បី​បង្កលក្ខណៈងាយស្រួលដល់ការ​ពង្រីក​ផ្លូវ។

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះផ្សាយ​នៅ​ថ្ងៃនេះ អគ្គិសនី​កម្ពុជាថា​​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់អគ្គិសនី​នៅ​តាម​តំបន់​មួយចំនួន​នៅ​ថ្ងៃផ្សេងៗគ្នា​តែមានរយៈពេល​១០​ម៉ោង​ដូច​គ្នាពីម៉ោង​៧ព្រឹក ដល់​ម៉ោង​១៧ ល្ងាច​ ពី​ថ្ងៃទី៩ ដល់ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ២០១៩ នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ការ​ផ្អាកនេះ​មានធ្វើនៅ​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​កំបូល ខណ្ឌសែនសុខ ខណ្ឌ​ដូនពេញ ខណ្ឌ​៧មករា ខណ្ឌពោធិ៍សែនជ័យ និង​ឃុំ​ខ្លះទៀត​ក្នុង​ស្រុក​អង្គស្នូលខេត្ត​កណ្ដាល​សម្រាប់​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

សម្រាប់​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០១៩ វិញ​​ផ្អាក​នៅ​សង្កាត់​ខ្លះ​ក្នុង​ខណ្ឌចំការមន ដង្កោរ និង​ពោធិ៍សែនជ័យ។

ដោយឡែក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៩ វិញ​អគ្គិសនីកម្ពុជានឹង​ផ្អាកការ​ផ្គត់ផ្គង់អគ្គិសនី​នៅ​តំបន់ខ្លះ​ក្នុង​ខណ្ឌ​សែនសុខ ពោធិ៍សែនជ័យ ដង្កោ និង​ខណ្ឌ​ឫស្សីកែវ។

នៅ​ថ្ងៃទី​១២ ខែ​ឧសភា វិញ​នឹង​ផ្អាក​នៅក្នុង​តំបន់​ខ្លះ​ក្នុង ខណ្ឌ​សែនសុខ ពោធិ៍សែនជ័យ​ និង​ខណ្ឌ​កំបូល៕

សូម​អាន​លម្អិតទីនេះ

អត្ថបទ៖ ទូច សុខា

មតិយោបល់