• 2019-05-09 02:12:46
  • ព័ត៌មាន

ព្យុះខ្សាច់វាយប្រហារទីក្រុងនៅអូស្ត្រាលី ខណៈខ្យល់បក់ក្នុងល្បឿនជិត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

  • 2019-05-09 02:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ខ្សាច់​ដ៏​ធំ​សម្បើម​មួយ បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង​ភាគ​ពាយព្យ​ប្រទេស​អូស្ត្រាលី​ដែលគ្រប់​ដណ្ដប់​ទីក្រុង​ទាំង​មូល​កាល​ពី​វេលា​ម៉ោង ៥ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ព្យុះ​នេះ បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង Mildura ទាំង​មូល​ដោយ​នាំ​មក​នូវ​កម្ទេច​ដី​ខ្សាច់​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ទៅ​ជា​ពណ៌​ត្នោត។ យោង​តាម​ក្រុម​អ្នក​ឧតុនិយម​ឲ្យ​ដឹង​ថា ព្យុះ​នេះ​មាន​ភាព​មិន​ធម្មតា​ជាង​រាល់​ឆ្នាំ​ដោយ​សារ​វា​នាំ​មក​នូវ​ខ្យល់​កួច​ក្នុង​ល្បឿន ៥៦​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្រោយ​ខ្យល់​ព្យុះ​នេះ​វាយ​ប្រហារ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ផ្ទៃ​មេឃ​ក៏​ប្រែ​ទៅ​ជា​ងងឹត​ដូច​ពេល​យប់ និង​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​មើល​ឃើញ។

ជាមួយគ្នា​ដែរ រូប​ភាព និង​វីដេអូ​ជា​ច្រើន ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​បណ្ដាញ​សង្គម​ដោយ​សារ​តែ​ខ្យល់​ព្យុះ​វាយ​ប្រហារ​ភ្លាម​ៗ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង ៤០​ឆ្នាំ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Foxnews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់