• 2019-05-09 03:18:58
  • ចរាចរណ៍

អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ ចុះ​ចាប់​ម៉ូតូ​​ជិះ​លើ​សួន​ច្បារ​សាធារណៈ​ ពី​មុខ​ផ្សារ​រាត្រី ដល់​កំពង់​ចម្លងភ្នំពេញ-អរិយក្សត្រ

  • 2019-05-09 03:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ជិះ​ឡើង​លើ​សួនច្បារ​ចំនួន​០៨ គ្រឿង ត្រូវ​បាន​កម្លាំង​ប្រជាការពារ​ខណ្ឌ ប្រមូល​យក​មក​រក្សាទុក​នៅ សាលា​ខណ្ឌ​ដូនពេញ ដោយ​ទុក​រយៈពេល​១សប្តាហ៍ ជា​ការ​ព្រមាន។ នេះ​បើ​យោង​តាម​សំណេរ​របស់​រដ្ឋបាល​ខណ្ឌ​ ដូនពេញ ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ​ឧសភា ២០១៩។

លោក សុខ ពេញវុធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូន​ពេញ បាន​បញ្ជា​ឲ្យ​ កម្លាំង​ប្រជាការពារ​ខណ្ឌ​ដូនពេញ​ គ្រប់​គោលដៅ​បន្ត​ធ្វើការ​ស្ទាក់​ចាប់​អ្នក​ជិះម៉ូតូ​ដែល​បាន​ជិះឡើង​លើ​សួន​ច្បារ​សាធារណៈ លើ​ការ៉ូឡា និង​តាម​បណ្តោយ​ផ្លូវ​ថ្មើ​ជើង ចាប់​ពី​មុខផ្សារ​រាត្រី​ រហូត​ដល់ កំពង់​ចម្លង​ភ្នំពេញ-អរិយក្សត្រ ។

ជាលទ្ធផល​ រដ្ឋបាល​ខណ្ឌ​ដូន​ពេញ បាន​ឃាត់​ម៉ូតូ​ដែល​ជិះឡើង​លើ​សួនច្បារ សរុប​ចំនួន ០៨គ្រឿង យក​មក​ធ្វើការ​អប់រំ ធ្វើ​កិច្ច​សន្យា និង​រក្សា​ទុក​នៅ​សាលា​ខណ្ឌ រយៈពេល ០១សប្តាហ៍ ទុក​ជាការ​ព្រមាន តែ​មិន​ផាក​ពិន័យ​ជា​ប្រាក់​នោះ​ឡើយ៕

រូបភាព​យក​ពី​ផេក​ផ្លូវ​ការ​របស់ រដ្ឋបាល​ខណ្ឌ​ដូនពេញ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់