• 2019-05-09 04:15:00
  • ព័ត៌មាន

ណាត់គ្នាឲ្យហើយទៅ! សួនសត្វអូទ្រីសថ្មីសន្លាងលេចមុខនៅមណ្ឌលគិរីស្អាតបំផុត

  • 2019-05-09 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទេសភាព​នៃ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល សួន​សត្វ​អូទ្រីស​ថ្មី​សន្លាង​១ កំពុង​បង្ហាញ​វត្ត​មាន​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​មណ្ឌលគិរី​ ដែល​ស្ថិត​នៅ​ភូមិភាគ​ឦសាន្ត​ប្រទេស​កម្ពុជា។

សួន​នេះ​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ដាក់​ដាំ នៃ​ស្រុក​អូររាំង ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ទៅ​ប្រហែល​ ២០គីឡូម៉ែត្រ។ នេះ​បើ​តាម​ប្រភព​ពី​​ទំព័រ​ហ្វេស​ប៊ុក​ខេត្ត​មណ្ឌលគិរី។

ស្រប​ពេល​ដែល​ថ្ងៃ​ឈប់​សម្រាក​ច្រើន​​ជិត​ចូល​មក​ដល់ សម្រាប់​ប្រិយមិត្ត​ដែល​អ្នក​ចូលចិត្ត​ការ​ធ្វើដំណើរ​កម្សាន្ត​មើល​ធម្មជាតិ​អាច​សាក​ទៅ​លេង​នៅ​ទីនេះ​បាន ដើម្បី​សម្រាក​លម្ហែ ថតរូបលេង និងមើលសត្វអូទ្រីសដ៏កម្រ​ឲ្យ​អស់​ភាព​ស្មុគស្មាញ។

សូម​បញ្ជាក់​ថា ខេត្ត​មណ្ឌល​គិរី​មាន​ចម្ងាយ​ប្រមាណ ៣៨១គីឡូម៉ែត្រ បើ​គិត​ពី​រាជធានី​ភ្នំពេញ និង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦, ៧ និង​ជាតិ​លេខ ៧៦។

ខេត្ត​មណ្ឌល​គិរី​ ជា​ខេត្ត​មួយ​សម្បូរ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ច្រើនយ៉ាង​ណាក្តី​ ​ប៉ុន្ដែ​ថ្មីៗ​នេះ​ វិស័យ​ឯកជន​បាន​បង្កើត​សួន​សត្វ​ ​ដើម្បី​ចិញ្ចឹម​អំបូរ​សត្វ​ព្រៃ​មួយ​ចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ក៏​ដូចជា​ចូលរួម​អភិរក្ស​អំបូរ​សត្វព្រៃ​នៅ​សល់​តិច​តួច ​ក្នុង​ដែន​ព្រៃ​ការពារ​នោះ​។

សូម​ទស្សនា​​កម្រង​រូបភាព​ស្អាតៗ និង​ត្រជាក់​ភ្នែក ពី​សួន​សត្វ​អូទ្រីស​នៃ​ខេត្ត​មណ្ឌលគិរី​ នៅ​ខាងក្រោម​នេះ។

ប្រភព​រូបថត៖ ​​ទំព័រ​ហ្វេស​ប៊ុក​ខេត្ត​មណ្ឌលគិរី

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម