• 2019-05-09 09:38:29
  • ព័ត៌មាន

ឧកញ៉ា​ៗ​ខ្មែរ ល្បី​ៗ​ក្នុង​សង្គម​សិល្បៈ មាន​នរណា​ខ្លះ? បង្ហាញ​ឲ្យ​ដឹង​ហ្មង!

  • 2019-05-09 09:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ឈាន​ឡើង​នូវ​កម្រិត​សេដ្ឋកិច្ច​ជាតិ​ក៏​ធ្វើ​ឲ្យ​កើន​អ្នក​មាន​ទ្រព្យ​ហើយ​ក៏​ធ្វើ​ឲ្យ​ចំនួន​ឧកញ៉ា​កើន​ឡើង​ដែរ​តាម​រយៈ​សកម្មភាព​និង​ធនធាន​ចូល​រួម​កិច្ចការ​សង្គម​នានា របស់​រាជរដ្ឋាភិបាល។​និយាយ​តែ​ក្នុង​សង្គម​សិល្បៈ​ក៏​មាន​ឧកញ៉ា​ជា​ច្រើន​រូប​ផង​ដែរ​ហើយ​ក្នុង​នោះ​ភាគ​ច្រើន​មាន​ចិត្ត​សប្បុរស​ចេះ​ជួយ​សង្គម​ថែម​ទៀត។

១.ឧកញ៉ា​ឃ្លោក​៖​លោក​ទុំ​សារុត​ហៅ​ឃ្លោក ​បាន​វិវត្តន៍​ខ្លួន​ទាំង​មិន​គួរ​ជឿ​ដែរ​ត្បិត​ថា​ដើម​ឡើយ​លោក​គ្រាន់​ជា​តារា​កំប្លែង​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ​ដែល​ជួន​ឃើញ​សម្ដែង​ធ្វើ​ចាស់​ធ្វើ​ក្មេង​ធ្វើ​ឡប់​ធ្វើ​ជា​ដើម្បី​បង​ប្អូន​បាន​សើច​សប្បាយ​ប៉ុន្តែ​ក្រោយ​មក​អំឡុង​ឆ្នាំ​២០១៤​លោក​បាន​ដក​ខ្លួន​ពី​ការងារ​សិល្បៈ​ក្រោយ​ពី​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​ឯកឧត្ដម​កាល​ពី​ដើម​ឆ្នាំ​២០១៤។

ឧកញ៉ា ឃ្លោក និង​ឯកឧត្តម កុយ ស៊ីឌឿន

២.ឧកញ៉ា​ឡេង​ណាវ៉ាត្រា​៖​ដើម​ឡើយ​គឺ​ជា​ពលករ​ដ៏​សាមញ្ញ​មួយ​រូប​ប៉ុន្តែ​ក្រោយ​ចប់​អាណត្តិ​ធ្វើ​ការ​នៅ​កូរ៉េ​លោក​បាន​វិល​មក​ក្នុង​ស្រុក​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ទិញ​ដី​លក់​រហូត​មាន​បាន​ក្លាយ​ជា​ឧកញ៉ា​រហូត​មកដល់​បច្ចុប្បន្ន។​ចំណុច​នេះ​កុំ​ថា​ឡើយ​តែ​ប្រិយមិត្ត​សូម្បី​តែ​សាមី​ខ្លួន​ក៏​នឹក​មិន​ដល់​ដែរ​ថា​ខ្លួន​អាច​ឈាន​មក​ដល់​ចំណុច​ដ៏​ខ្ពស់​នេះ។​តាម​រយៈ​សកម្មភាព​ជួយ​សង្គម​ជាតិ​មាន​ជា​អាទិ​​ជួយ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា​កាកបាទក្រហម​និង​កិច្ច​ការ​សង្គម​ជា​ច្រើន​ទៀត​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​ឧកញ៉ា​កាល​ពី​ថ្ងៃ​ទី​៦​កក្កដា​២០១៨។

បន្ត​មក​ទៀត​លោក​បាន​ងារ​ជា​ឧកញ៉ា​ថែម​ទៀត​តាម​រយៈ​សកម្មភាព​ជាមួយ​កិច្ចការ​សង្គម​និង​សិល្បៈ​ជា​ច្រើន​ក្នុង​នោះ​លោក​រមែង​ឃើញ​ចេញ​ជួយ​សិល្បៈ​មាន​ជំងឺ​ទាំង​សិល្បៈ​វ័យ​ក្មេង​និង​វ័យ​ចាស់​មួយ​ចំនួន។​ឧកញ៉ា​ឃ្លោក​មាន​ជំនួញ​មួយ​ចំនួន​ក្នុង​ដៃ​ដូច​ជា​អាជីវកម្ម​ឡាន​ដឹក​ខ្សាច់​អាជីវកម្ម​លក់​អាហារ​បំប៉ន​ដែល​គាំទ្រ​សកម្មភាព​សប្បុរស​ធម៌​លោក​នានា។​ក្រៅ​ពី​ជា​អ្នក​ជំនួញ​ឧកញ៉ា​ឃ្លោក​ក៏​មាន​ឋានៈ​ជាទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា​ផង។

៣.ឧកញ៉ា​តូនី៖​លោក​គឺ​ជា​ឧកញ៉ា​មិន​សូវ​ចេញ​មុខ​ជា​សាធារណៈ​ម្នាក់​ដូច្នេះ​ហើយ​លោក​មាន​ជំនួញ​អ្វី​ខ្លះ​ក្នុង​ដៃ​មិន​សូវ​មាន​អ្នក​ដឹង​ទេ។​ប៉ុន្តែ​នៅ​ក្នុង​សង្គម​សិល្បៈ​មាន​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​លោក​ដោយ​សារ​តែ​លោក​គឺ​ជា​មនុស្ស​រួសរាយ​សាមញ្ញ​មិន​ប្រកាន់​ឫកពា​ខ្ពស់។​មិន​មាន​ព័ត៌មាន​ថា​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ពេល​ណា​ទេ​ប៉ុន្តែ​មនុស្ស​ក្នុង​សិល្បៈ​និយម​ហៅ​លោក​ថា​"ឧកញ៉ា​តូនី​ៗ"​ឯ​អ្នក​ខ្លះ​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​ក៏​ហៅ​ថា​"បង​ឧកញ៉ា​ៗ"។

ឧកញ៉ា តូនី (រូប​កាន់​ក្បាល​មេក្រូច្រៀង) ជូន​ពរ​កូន​ធម៌ កញ្ញា ពិន ទេពី

ចំណុច​គួរ​ចាប់​អារម្មណ៍​លោក​តូនី​ឬ​ឧកញ៉ា​តូនី​ក៏​ជា​មនុស្ស​ចិត្ត​ទូលាយ​និង​រមែង​ជួយ​គេ​ឯង​ជា​ច្រើន​ក្នុង​សិល្បៈ​ដែរ​ក្នុង​នោះ​ការ​ប្រឡង​ប្រជែង​សមត្ថភាព​ឬ​សម្រស់​របស់​បេក្ខជន​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​រមែង​មាន​លោក​នៅ​ពី​ក្រោយ​ជួយ​ឧបត្ថម្ភ។​ដូច្នេះ​ហើយ​គេ​ឃើញ​ថា​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សិល្បករ​ស្ទើរ​គ្រប់​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម