• 2019-05-14 01:00:00
  • ព័ត៌មាន

ត្រៀមពោះ ញ៉ាំប៊ូហ្វេបែបជប៉ុន សាច់អាំង និងស៊ុប ១ថែម១ ពីរនាក់សំណព្វចិត្តឱ្យណាណីម្តង

  • 2019-05-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃព្រហស្បតិ៍នេះមានគម្រោងទៅណាអត់? បើអត់ល្ងាចឡើងទៅញ៉ាំប៊ូហ្វេ ១ ថែម ១ ដែលជាប្រូម៉ូសិនពិសេសផ្តល់ជូនអតិថិជនអ៊ីអនកាត នៅគ្រប់សាខាហាង សាគូរ៉ាប៊ូហ្វេ។

បើនិយាយពីរឿងប៊ូហ្វេអ្នកពូកែញ៉ាំធានាដឹងតែពេញចិត្ត គ្រាន់តែឮថាគេមានប្រូម៉ូសិន ញ៉ាំមួយសេរី ញ៉ាំមួយឆ្អែត ហើយបើបានទៅជាមួយមនុស្សពិសេសទៀតដឹងតែឆ្ងាញ់ហួសនិយាយតែម្តង។

សម្រាប់ឱកាសពិសេសនៃកម្មវិធីនេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ ២៩ សីហា ២០១៩ ផ្តល់ជូនរៀងរាល់ថ្ងៃព្រហស្បតិ៍ព្រមជាមួយលក្ខខណ្ឌមួយចំនួនទៀតដូចខាងក្រោម៖

  • អ៊ីអនកាតមួយអាចផ្តល់ជូនការញ៉ាំប៊ូហ្វេមិនគិតថ្លៃតែ ១នាក់ប៉ុណ្ណោះក្នុងថ្ងៃប្រូម៉ូសិន។
  • ទូទាត់វិក្កយបត្រតាមរយៈ អ៊ីអនកាត។
  • ទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់ការទូទាត់លើកទី២ ក្នុងថ្ងៃប្រូម៉ូសិន និងជារៀងរាល់ថ្ងៃ។
  • ការផ្តល់ជូននេះមិនរាប់បញ្ចូលតម្លៃពន្ធ និងភេសជ្ជៈ ដែលមិនមានក្នុងម៉ឺនុយ ប៊ូហ្វេ ឬគ្រឿងស្រវឹងឡើយ.

ប្រញាប់ឡើងមកកាន់សាគូរ៉ាប៊ូហ្វេ ដែលនៅជិតលោកអ្នកឥឡូវនេះ និងកុំភ្លេច ធ្វើការស្នើសុំកាតអ៊ីអន ដើម្បីទទួលបានប្រូម៉ូសិនពិសេសច្រើនផ្សេងទៀត ។

*សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ១. ផ្នែកសេវាកម្មអតិថិជន ០២៣ ៩៨៨ ៥៥៥ ២. Facebook AEON Specialized Bank Cambodia ៣. Website: http://www.aeon.com.kh/

សម្រាប់ទីតាំងដែលធ្វើការផ្តល់ជូន ដែលមានអាស័យដ្ឋានដូចខាងក្រោម៖

  • សាគូរ៉ា ប៊ូហ្វេ មហាវិថីព្រះមុនីវង្ស ផ្ទះលេខ ៣៦៤, មហាវិថី ព្រះមុនីវង្ស, រាជាធានី ភ្នំពេញ។
  • សាគូរ៉ា ប៊ូហ្វេ មហាវិថីកម្ពុជាក្រោម ផ្ទះលេខ ៨០៤, មហាវិថីកម្ពុជាក្រោម, រាជធានី ភ្នំពេញ។
  • សាគូរ៉ា ប៊ូហ្វេ ផ្សារទំនើបសុវណ្ណា មានទីតាំងនៅក្នុងផ្សារទំនើប សុវណ្ណាជាន់ទី ៤។
  • សាគូរ៉ា ប៊ូហ្វេ ផ្សារទំនើបសូរិយា មានទីតាំងនៅក្នុងផ្សារទំនើប សូរិយាជាន់ទី ៦។
  • សាគូរ៉ា ប៊ូហ្វេ ផ្សារទំនើបរតនាផ្លាហ្សា មានទីតាំងនៅក្នុងផ្សារទំនើប រតនាផ្លាហ្សាជាន់ទី ៣។
  • សាគូរ៉ា ប៊ូហ្វេ ទួលគោក (ផ្តល់ជូនឆាប់ៗនេះ) ផ្ទះលេខ ១៦, ផ្លូវ ១៦១, សង្កាត់បឹងកក់ទី1, ខណ្ឌទួលគោក, រាជធានី ភ្នំពេញ។
  • សាគូរ៉ា ប៊ូហ្វេ ជ្រោយចង្វា (ផ្តល់ជូនឆាប់ៗនេះ) ផ្លូវជាតិលេខ ៦A, សង្កាត់ជ្រោយចង្វា, ខណ្ឌទួលជ្រាយចង្វា, រាជធានី ភ្នំពេញ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់