• 2019-05-12 03:30:00
  • ព័ត៌មាន

​​ខ្សែ​ទឹក​ហូរ​​ធ្លាក់​ពី​ដុំ​ពពក​ដ៏​កម្រ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​សិង្ហបុរី (វីដេអូ)

  • 2019-05-12 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​​ដោយសារ​តែ​ទឹក​ធ្លាក់​ពី​លើ​ពពក​ដ៏​ធំ​កម្រ​បាន​ឃើញ ​កើត​ឡើង​នៅ​​ក្បែរ​ឆ្នេរ​សមុទ្រ​ប្រទេស​សិង្ហបុរី​នៅ​ព្រឹក​ថ្ងៃ​​ទី ១១ ខែ​ឧសភា​។

បាតុភូត​ខ្សែ​ទឹក​ហូរ​​ធ្លាក់​ពី​ដុំ​ពពក​ កើត​ឡើង​ពី​ព្យុះ​ទីហ្វុង។ ដោយឥទ្ធិពលខ្យល់បក់ និង ផ្គរ​រន្ទះ ធ្វើ​ឲ្យ​ខ្យល់​កាន់​តែ​បង្កើន​ល្បឿន ហើយ​នៅ​ពេល​ដែល​វា​ប៉ះ​ជាមួយ​អ័ក្ស​បញ្ឈរ​របស់​ពពក​ខ្មៅ​ដែល​​ពេញ​ទៅ​ដោយ​ទឹក វា​ក៏​ធ្លាក់​ចុះ​មក​ក្រោម​យ៉ាង​គំហុក។ បាតុភូត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឥទ្ធិពល​បំផ្លាញ​ខ្លាំង​បំផុត​បើ​វា​ទៅ​ប៉ះ​នឹង​អ្វី​ហើយ។

ទិដ្ឋភាព​នេះ​បាន​កើត​ឡើង​​នៅ​ម៉ោង​ប្រមាណ ៨:៤៥ នាទី​ព្រឹក​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Marina Bay Sands។

អ្នកស្រី Grace Ng អ្នក​រស់​នៅ​ក្នុង​ខុនដូ Shenton ជាន់​ទី​៧៦ ដែល​បាន​ថត​វីដេអូ​​ពី​ព្រឹត្តិការណ៍​នេះ​បាន​​រៀបរាប់​ថា "ដំបូង​ខ្សែ​ទឹក​ហូរ​ធ្លាក់​មាន​សភាព​នៅ​ខ្សោយ​ទេ បន្ទាប់​មក​វា​ក៏​បាត់ ប៉ុន្តែ​ក្រោយ​មក​កើត​ឡើង​ម្តង​ទៀត ហើយ​វា​កាន់​តែ​មក​ក្បែរ​យើង​ហើយ​​ខ្សែ​ទឹក​កាន់​តែ​ធំ​ហូរ​កាន់​តែ​ខ្លាំង។ ខ្ញុំ​ក៏​ចាប់​ផ្តើម​ថត​​វា"។

បាតុភូត​នេះ​កើត​ឡើង​រហ័ស​បំផុត​ប្រមាណ​តែ​១០​នាទី​ប៉ុណ្ណោះ។ ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា ព្រឹត្តិការណ៍​បែប​នេះ​​ជា​រៀងរាល់​ឆ្នាំ​គឺ​ឧស្សាហ៍​កើត​ឡើង​នៅ​លើ​សមុទ្រ​សិង្ហបុរី​ណាស់៕

អាន៖ បាន​ធ្វើ​ដំណើរ​កាត់​ប្រលានយន្តហោះ​សិង្ហបុរី​ពេល​នេះ​ ដឹង​តែ​អស្ចារ្យ​បំផុត

អាន៖ ធ្លាប់​តែ​ឃើញ​ស្លាក​បិទ​ហាង​ដើម្បី​ជួសជុល ឥឡូវ​មក​ស្គាល់​ស្លាក​បិទ​ប្រទេស​​ដើម្បី​ជួសជុល​វិញ​ម្តង​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់