• 2019-05-13 11:57:48
  • ព័ត៌មាន

ពីឡុត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចុះចត​យន្តហោះ​ដោយ​មិន​ប្រើ​កង់​មុខ

  • 2019-05-13 11:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្វើការ​ចុះចត​យន្តហោះ​មួយ​គ្រឿង​ដោយ​ជោគជ័យ​ ទោះ​បី​ជា​ប្រើ​កង់​ចំហៀង​សងខាង​ស្លាប នៅ​ពេល​ដែល​កង់​ខាង​មុខ​មាន​បញ្ហា​ ដែល​មិន​អាច​បើក​ចេញ​បាន។

ជើង​ហោះហើរ​អាកាសចរណ៍​មីយ៉ាន់ម៉ា​លេខ ១០៣ បាន​ដឹក​អ្នក​ដំណើរ​ពី​ទីក្រុង​យង់ហ្គូន ទៅ​កាន់​ទីក្រុង​ម៉ាន់ដាឡៃ នៅ​ពេល​ដែល​ពីឡុត​ដឹង​ថា​យន្តហោះ​មាន​បញ្ហា។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា​ អាកាសយានិក​ Myat Moe Aung បាន​អនុវត្ត​នីតិវិធី​សង្គ្រោះ​បន្ទាន់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ចំហេះ​សាំង​ ដែល​ធ្វើ​ឲ្យ​យន្តហោះ​ស្រាល​ជាង​មុន​ ក្នុង​​ពេល​ចុះចត។ មុន​ពេល​ទម្លាក់​យន្តហោះ ដោយ​កង់​ក្រោយ គាត់​បាន​ទម្លាក់​ច្រមុះ​ ទៅ​លើ​ផ្លូវ​យន្តហោះ ដែល​វា​ប៉ះ​ទង្គិច​ប្រមាណ​ ២៥​វិនាទី​ មុន​ពេល​ឈប់។

អាកាសចរណ៍​នេះ​បាន​ក៏​បញ្ជាក់​​ថា​ មិនមាន​មនុស្ស​ស្លាប់ ឬ របួស​ទេ​។

សូម​បញ្ជាក់ផងដែរថា​ នេះ​ជា​ឧបទ្ទវហេតុ​ទី ២​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ខែ​នេះ បន្ទាប់​ពី​មាន​យន្តហោះ​បង់ក្លាដេស​មួយ​គ្រឿង​រត់​ធ្លាក់​ផ្លូវ​យន្តហោះ​ កាល​ពី​ថ្ងៃ​៨ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៧​រូប​រង​របួស៕

អាន​បន្ត​៖

ប្រភព៖ CNN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់