• 2019-05-15 12:08:08
  • ព័ត៌មាន

សូម្បី​តែ​នៅ​ទ្វីប​អង់តាកទិច​ក៏​មាន​មណ្ឌល​បោះឆ្នោត​ដែរ

  • 2019-05-15 12:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទ្វីប​អង់តាកទិច​ ទោះ​បី​ជា​អាកាសធាតុ​មិន​អំណោយ ហើយ​ប្រជាជន​តិច​ក៏​ដោយ ក៏​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​អូស្ត្រាលី​ បង្កើត​មណ្ឌល​បោះឆ្នោត​នៅ​ទីនោះ​ដែរ។

ក្នុង​ឆ្នាំ២០១៩​នេះ​ដែរ​ មាន​ជនជាតិ​អូស្ត្រាលី​ចំនួន ៤៩​នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ " អ្នក​បោះឆ្នោត​អង់តាកទិច"។ ពួក​គេ​ជា​អ្នក​បច្ចេកទេស អ្នក​វិទ្យាសាស្ត្រ អ្នក​ដឹកជញ្ជូន​ ជា​ដើម។

នេះ​គឺ​ដោយសារ​តែ​ជនជាតិ​អូស្ត្រាលី​ប្រមាណ​ជាង​ ៥០០​នាក់​ទៅ​កាន់​ទ្វីប​នោះ​ជា​រៀងរាល់​ឆ្នាំ ហើយ​ការ​ធ្វើ​ដំណើរ​អាច​ធ្វើ​បាន​តែ​កំឡុង​ខែ​តុលា និង​ខែ​មីនា​ប៉ុណ្ណោះ ដែល​ធ្វើ​ដំណើរ​តាម​រយៈ នាវា​បំបែក​ទឹកកក ឬ យន្តហោះ​ដែល​ចុះចត​លើ​ផ្លូវ​ពោរពេញ​ដោយ​ទឹកកក។

ហិប​បោះឆ្នោត ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ច្បាប់​អូស្ត្រាលី ​បាន​ដាក់​នៅ​ទីនោះ​រួច​ជា​ស្រេច​ ដោយ​រង់​ចាំ​តែ​ថ្ងៃ​បោះឆ្នោត​ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា​នេះ៕

អាន​បន្ត​៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់