- 2019-05-16 09:42:15
- ព័ត៌មាន
យុវតីម្នាក់ដាច់ចិត្តសម្លាប់ខ្លួនក្រោយបង្ហោះសារមួយក្នុងប្រព័ន្ធInstagramបានប៉ុន្មានម៉ោង
- 2019-05-16 09:42:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីម្នាក់ដាច់ចិត្តសម្លាប់ខ្លួនក្រោយបង្ហោះសារមួយក្នុងប្រព័ន្ធInstagramបានប៉ុន្មានម៉ោង
ចន្លោះមិនឃើញ
យុវតីឥណ្ឌូនេស៊ីម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនក្រោយពីធ្វើការស្ទង់មតិមួយលើប្រព័ន្ធInstagram ដោយដាក់ជាសំនួរទៅកាន់អ្នកFollow នាងថាតើនាងគួរស្លាប់ ឬ ក៏រស់បន្ត។
នៅក្នុងប្រព័ន្ធInstagram នាងបានសរសេរសារភ្ជាប់នឹងរូបភាពថា៖ «សំខាន់ណាស់ជួយខ្ញុំផងតើខ្ញុំគួរD/L?» នៅប៉ុន្មានម៉ោងប៉ុណ្ណោះមុនគេរកឃើញសាកសពរបស់នាង។
D សម្ដៅដល់សេចក្ដីស្លាប់ និង L សម្ដៅដល់ការរស់នៅបន្ត។ ប៉ុន្មានម៉ោងក្រោយផុសសារនេះ៦៩ភាគរយនៃអ្នកចូលបញ្ចេញបមតិជ្រើសរើសអងក្ស D មានន័យថាស្លាប់។
បងជីដូនមួយយុវតីខាងលើបានសរសេរសារមួយនិងភ្ជាប់ជាមួយរូបថតប្អូនដែលស្លាប់ផងថា៖ «ឃើញទេអ្នកទាំងអស់គ្នា នេះហើយជាអ្វីដែលអ្នកជ្រើសរើសអក្សរD ហើយនេះជាអ្វីដែលបានកើតឡើង...សប្បាយចិត្តហើយមែនទេ?»។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ និងប៉ុន្មានម៉ោងក្រោយយុវតីវ័យ១៦ឆ្នាំខាងលើបានផុសសារក្នុងInstagramប៉ុណ្ណោះ។
យុវតីខាងលើត្រូវគេដឹងថាធ្លាប់មានបញ្ហាតានតឹងខាងផ្លូវចិត្តផងដែរ ក្រោយឪពុករៀបការជាថ្មី និងមិនសូវមករកនាង។
សមាជិកសភា លោក Ramkarpal Singh បានសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាអ្នកបោះឆ្នោតឲ្យយុវតីសម្លាប់ខ្លួនគួរតែមានកំហុសដោយនេះជាការជំរុញឲ្យមនុស្សសម្លាប់ខ្លួន។ លោកសរសេរទៀតថា៖ «នាងអាចនឹងនៅរស់ដល់ពេលនេះបើម្ចាស់ Instagram ទាំងអស់មិនលើកទឹកចិត្តឲ្យនាងសម្លាប់ខ្លួន»៕