• 2019-05-17 02:39:46
  • សេដ្ឋកិច្ច

សង្គ្រាម​ពាណិជ្ជកម្មចិន-អាម៉េរិក នាំឲ្យ​ច្រាស​ដុសបង្គន់​លក់​ដាច់​ខ្លាំង​នៅ​ចិន​

  • 2019-05-17 02:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ជន​ចិន​​បាន​នាំ​គ្នាសម្រុក​ទិញ​ច្រាស​ដុស​បង្គន់មាន​រូប​លោក​ដូណាល់​ត្រាំ​ដោយ​ថា​ក្នុង​ន័យ​គាំទ្រ​រដ្ឋា​ភិបាល​ខ្លួន​ក្នុង​សង្រ្គាម​ពាណិជ្ជកម្មជា​មួយ​អាម៉េរិក។

នៅ​លើ​វែបសាយ​លក់ទំនិញ​អនឡាញ​នៅ​ប្រ​ទេស​ចិន​ពាក្យ​ថា​ Toilet brushes ​កំពុង​ពេញ​និយម​​និងមាន​មនុស្ស​វាយ​រក​ច្រើន​ខ្លាំង។

Blogger ​ម្នាក់​និយាយ​បែប​កំប្លែង​ថា៖ «​ត្រាំ​ពិត​ជាមាន​ប្រ​យោជន៍» និង​បាន​សរសើរ​ពី​ផលិត​ផល​ច្រាស​ដុស​បង្គន់​ដែលមាន​រួប​លោក​ត្រាំ​ផង​ដែរ។​

ប្រជា​ជន​ចិន​បាន​គាំទ្រ​ដល់​រដ្ឋា​ភិបាល​​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីន​តោន ដោយ​នាំគ្នា​ទិញសម្ភារៈបន្ទប់​ទឹក​ដែល​រូបលោក​ប្រ​ធានាធិបតីអាម៉េរិក​ដូណាល់​ត្រាំ។

បើ​តាមសេចក្ដី​រាយការ​ណ៍​មាន​អតិថិជន​ជាច្រើន​បាន​សម្រុក​​ទិញ​ច្រាស​ដុសបង្គន់​តម្លៃ​ជាង​២ដុល្លារ​ដែល​មាន​រូប​លោកត្រាំ ហើយ​ហាង​ខ្លះ​បាន​ថែម​ក្រ​ដាស​អនាម័យ​មាន​រូប​លោក​ត្រាំ​ដល់​អតិថិជន​ដែល​ទិញ​ច្រាស​ដុសបង្គន់​​ទៀត​ផង។

ទោះ​យ៉ាងណា​ផលិត​ផលបែបនេះមិនមែន​កើត​មាន​ដំបូង​នៅ​ប្រ​ទេសចិន​នោះទេ តែ​កើត​មាន​នៅប្រទេសនូវែលសេឡង់​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​ម​ក​ម្លេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់