• 2019-05-17 03:41:45
  • ព័ត៌មាន

ក្រ​សួង​ដែន​ដី​ប្រ​កាស​ជ្រើសរើស​និស្សិត និងមន្ត្រីរាជការ​ចូល​បម្រើការ​នៅ​ក្រ​សួង​

  • 2019-05-17 03:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ដែន​ដី​ប្រ​កាស​ជ្រើស​រើស​និស្សិត និង​មន្ត្រី​រាជការ​ចូល​បម្រើ​ការ​នៅ​​ទីស្ដីការ​ក្រ​សួង​ និង​មន្ទីរ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​សម្រាប់​ឆ្នាំ២០១៩​នេះ។

(រូបភាព៖ ហ្វេសប៊ុក​ក្រ​សួង​ដែនដី)

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ២០១៩ ក្រ​សួង​ដែន​ដី​ប្រ​កាសប្រឡង​​​ជ្រើស​រើស​និស្សិត និង​មន្ត្រី​រាជការ​ចូល​បម្រើការ​នៅ​ក្រ​សួង​មួយ​នេះចំនួន​៤៧​កន្លែង ដោយ​១៩​កន្លែង​នៅទី​ស្ដីការ​ក្រ​សួង និង​២៨​កន្លែង​ផ្សេងទៀត​នៅ​តាម​មន្ទីរ​ខេត្ត​ផ្សេងៗ។​

​បេក្ខជន​ដែល​អាចដាក់ពាក្យ​បាន​ត្រូវ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឡើង​ទៅ និង​ត្រូវតាម​មុខជំនាញ​ដែល​បានជ្រើសរើស។

បេក្ខជន​អាច​ដាក់ពាក្យ​នៅ​ទីស្ដីការ​ក្រ​សួង​ចាប់ពី​ថ្ងៃទី​២៧ ខែ​ឧសភា ដល់​ថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ​២០១៩ រៀងរាល់​ម៉ោង​ធ្វើការ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់