• 2019-05-17 05:18:15
  • ព័ត៌មាន

ឆ្ងាញ់​ដៃ​ទៀត​ហើយ! គ្រាន់​តែ​ផលិត​វីដេអូ ៣ នាទី អាច​ឈ្នះ​រង្វាន់​ដើរ​លេង​កោះ​ម៉ាល់ឌីវ ៣ ថ្ងៃ Free

  • 2019-05-17 05:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ចូល​ចិត្ត​ដើរលេង ហើយ​​ថត​​វីដេអូ​ផង​នោះ កម្មវិធី​នេះ​គឺ​ត្រូវ​ម៉ាច់​​តែ​ម្ដង ព្រោះ​ Club Med Cambodia បាន​រៀប​ចំ​ការ​ប្រកួត​ផលិត​វីដេអូ​មួយ ដែល​​ឲ្យ​អ្នក​ឈ្នះ​​នាំ​យក​មនុស្ស​ម្នាក់​ទៅ​លេង​កោះ​ម៉ាល់ឌីវ រយៈ​ពេល​ ៣ ថ្ងៃ។

ទម្រង់​នៃ​វីដេអូ​នោះ ត្រូវ​តែ​វីដេអូ​ថត​ថ្មី និង​និយាយ​រៀប​រាប់​ពី​តំបន់​ទេសចរណ៍​ ឬ​ដំណើរ​ទេសចរណ៍​របស់​អ្នក​ ដែល​មាន​រយៈ​តិច​ជាង ៣ នាទី។ អ្នក​អាច​ផ្ញើ​វីដេអូ​ដើម្បី​ចូលរួម​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ ៣១ ឧសភា ២០១៩។ ​វីដេអូ​ដែល​ទទួល​បាន​ចំនួន Like & Share ​នឹង​ទទួល​បាន​ជយលាភី ហើយ​នឹង​ត្រូវ​​ប្រកាស​​​នៅ​ថ្ងៃ​ទី​១៤ មិថុនា ២០១៩​ ។ លក្ខខណ្ឌ​​សំខាន់ៗ​ដើម្បី​ចូលរួម​មាន​ដូចជា៖

  • ត្រូវ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង និង​មាន​លិខិតឆ្លងដែន​ផ្ទាល់​ខ្លួ​ន
  • ថត​វីដេអូ​ថ្មី នៃ​តំបន់​ទេសចរណ៍ ឬ​ដំណើរ​ទេសចរណ៍​របស់​អ្នក​ទាំង​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រៅ​ប្រទេស​​ រយៈពេល​ត្រឹមតែ​២-៣​នាទី ចាប់ពី​ថ្ងៃ​ប្រកាស​នេះ រហូតដល់​ថ្ងៃ​ទី ៣១ ឧសភា ២០១៩
  • ផ្ញើ​វីដេអូ (​ឬ Link នៃ​វីដេអូ​) ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ឧសភា ២០១៩ មកកាន់ Page: Club Med Cambodia: Club Med Cambodia
  • រាល់​វីដេអូ​ទាំងអស់ នឹង​ត្រូវ​ផុស​ចូល FB Page: Club Med Cambodia ដើម្បី​ដាក់​ធ្វើការ​បោះឆ្នោត​ជា​សាធារណៈ​ចាប់ពី​ថ្ងៃ​ទី ៣ ដល់ ១២ មិថុនា ២០១៩។ (Like = ១ ពិន្ទុ | Share = ១ ពិន្ទុ​)​

ចំណែក​ឯ​លក្ខណៈ​វិនិច្ឆ័យ​នៃ​វីដេអូ ដែល​​មាន​ឱកាស​អាច​ទទួល​បាន​រង្វាន់​មាន​ដូចជា៖

  • គុណភាព​នៃ​វីដេអូ​៖ HD720 – 1080P
  • មិន​ត្រូវ​បង្ហាញ​រូបភាព​ទាក់ទង​បារី និង​គ្រឿង​ស្រវឹង​
  • ហាម​លួច​ចម្លង​វីដេអូ​អ្នកដទៃ​
  • បុគ្គល​ម្នាក់ អាច​ផ្ញើ​វីដេអូ​បាន​​ត្រឹម​ ១ ប៉ុណ្ណោះ ដើម្បី​ដាក់​ចូលរួម​ក្នុង​ការ​ប្រកួត​
  • ក្រុមហ៊ុន​សូម​រក្សា​សិទ្ធិ​ប្រើប្រាស់​វីដេអូ​អ្នកឈ្នះ ដែល​បាន​ផលិត​រួច​
  • ក្រុមហ៊ុន​​នឹង​​រក្សា​សិទ្ធិ​កែប្រែ​ក្នុង​ករណី​ចាំបាច់។ ចាំ​អី​ទៀត? បាន​​ទៅ​ដើរ​លេង​កោះ​​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​ដោយ​ឥត​គិត​ថ្លៃ​ហើយ អាច​នាំ​មនុស្ស​សំណព្វ​ទៅ​ជា​មួយ​ទៀត។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកកាន់​៖ 077 589 567។

ទស្សនា​វីដេអូ​ខាង​ក្រោម ដើម្បី​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​​ចូល​រួម៖

អត្ថបទ៖ សុខណា

មតិយោបល់