• 2019-05-17 06:02:38
  • ព័ត៌មាន

តាក់​ស៊ី​ហោះនឹង​មាន​ពិត មិនមែនមានតែ​ក្នុង​កុននោះទេ

  • 2019-05-17 06:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​តាក់ស៊ី​(Air Taxi) ​Lilium ​របស់​អាល្លឺម៉ង់បាន​ធ្វើ​តេស្ត​សាក​ល្បង​ពី​ការ​ចុះ​ចត និង​ហោះ​ឡើង​ដោយ​ត្រង់​នូវ​តាក់ស៊ី​ហោះ​ប្រ​ភេទនេះ​កាលពី​ខែមុន។

នេះគឺជា​ការ​ធ្វើ​តេស្ត​ជោគជ័យ​ចុងក្រោយ​បង្អស់​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេងទៀត​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថានៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​មាន​តាក់​ស៊ី​ហោះ​លើ​មេឃ​។

តាក់ស៊ី​ផ្ទុក​មនុស្ស​បាន​៦នាក់នេះ​មាន​ម៉ាស៊ីន​ចំនួន​៣៦ ដែលអាចហោះឡើង​ត្រង់ និង​ចុះ​ចត​ត្រង់បាន និងអាច​ហោះហើរ​ក្នុង​ល្បឿន​ខ្ពស់​បំផុត​ជាង​១២០គីឡូ​ម៉ែត្រ​ក្នុង​មួយម៉ោង និង​អាច​ហោះបាន​រហូត​ចម្ងាយ​ជាង១២០គីឡូម៉ែត្រ​ដូចគ្នា។

ក្រុម​ហ៊ុន​រំពឹង​ថា​ខ្លួន​នឹង​អាច​បម្រើសេវាតាក់​ស៊ី​ហោះ​នេះ​នៅតាម​ទី​ក្រុង​នានា​លើពិភព​លោក​នៅ​ឆ្នាំ​២០២៥៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់