• 2019-05-17 06:52:21
  • ព័ត៌មាន

អ្នក​មិនទៅ​បោះ​ឆ្នោត​នៅ​អូស្រ្តាលី​នឹង​រងពិន័យ​ធ្ងន់ធ្ងរ អាច​រហូត​ដល់គ្មានសិទ្ធិ​បើក​បរ​

  • 2019-05-17 06:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃស្អែក​ប្រ​ទេស​អូស្រ្តាលី​នឹង​មាន​ការ​បោះ​ឆ្នោត​ ហើយ​អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត​នឹង​រងការ​ពិន័យ​ជាប្រាក់ចាប់ពី​២០​ដុល្លារ​ឡើង​ទៅ ឬអាចធ្ងន់ធ្ងរជាងនេះ​រហូត​ដល់​មានការ​ដកហូត​បណ្ណ​បើក​បរ ឬលុប​ការ​ចុះ​បញ្ជី​យានយន្ត។

​ប្រ​ទេស​អូស្រ្តាលីជា​ប្រ​ទេស​មួយ​ក្នុង​ចំណោម​ប្រ​ទេស​បួន​ដប់​ផ្សេងទៀត​ដែល​មាន​ច្បាប់​កំណត់​ឲ្យ​ពល​រដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ជា​ដាច់​ខាត។​

អ្ន​ក​មិនទៅ​បោះ​ឆ្នោត​នឹង​ត្រូវ​រង​ពិន័យ​ជាប្រាក់​​២០​ដុល្លារ រហូត​ដល់​១៨០​ដុល្លារ​សម្រាប់​ការ​បោះ​ឆ្នោត​សហព័ន្ធ។​ នៅ​រដ្ឋ​New South Wales ការពិន័យមាន​៥៥​ដុល្លារសម្រាប់​អ្ន​ក​មិនទៅ​បោះ​ឆ្នោត និង​នៅ​រដ្ឋ​Queenslandពិន័យ​១២៦,១៥​ដុល្លារ។

នៅ​Victoria ​អ្នក​មិនទៅ​បោះ​ឆ្នោត​នឹង​ត្រូវ​ពិន័យ៨១​ដុល្លារ ឬអាចរហូត​ដល់​១០៦,១០​ដុល្លារ ហើយ​បើ​មិនព្រម​ទៅ​បង់ពិន័យ​តាម​ការ​កំណត់​នឹង​ប្រ​ឈមនឹង​ការ​លុប​ការ​ចុះ​បញ្ជីយានយន្ត ឬ​រឹបអូសទ្រព្យ​សម្បត្តិ។​

ក្រៅពីនេះ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​នៅ​Western Australia បើ​មិន​ព្រម​ទៅ​បង់​ប្រាក់​ពិន័យ​​គឺ​អាចនឹង​​ត្រូវ​ពិន័យ​ផ្សេង​ទៀត​លើស​ពី​ការ​បង់ប្រាក់ទៅ​ទៀតនោះគឺ​​អាច​ត្រូវ​ដក​ហូត ឬ​ផ្អាក​បណ្ដោះអាសន្ន​លើ​បណ្ណបើក​បរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់