• 2019-05-17 07:34:53
  • សុខភាព

ប្រ​ទេស​អាស៊ាន​មួយ​ជាប់ឈ្មោះក្នុង​ប្រទេស​១០​មាន​យុវជន​ជក់បារីច្រើនជាងគេ

  • 2019-05-17 07:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជក់​បារី​មានច្រើន​នៅ​ប្រ​ទេស​អភិវឌ្ឍ​កាលពី​ប៉ុន្មាន​ទសវត្ស​មុន ប៉ុន្តែការណ៍នេះ​បាន​ប្រែប្រួល​ហើយ​មក​ដល់​សម័យ​ថ្មីនេះ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍវិញទេ​ដែល​មាន​អ្នក​ជក់បារី​ច្រើនជាងគេ​វិញ។​

អង្គការ​សុខភាព​ពិភព​លោក​បាន​រកឃើញ​ថា​អ្នក​ជក់​បារី​១ពាន់​លាន​នាក់ មាន​៨០ភាគរយ​រស់​នៅ​ប្រ​ទេស​កំពុង​អភិវឌ្ឍ។ នៅ​តំបន់​អាស៊ាន​ប្រ​ទេស​ឥណ្ឌូ​នេស៊ី​ក៏​ជាប់​ក្នុង​ប្រទេស​ទាំង​១០​ដែលមាន​យុវជន​​ជក់​បារីច្រើន​ជាងគេ​ផង​ដែរ។​​

ប្រ​ទេស​ដែល​មាន​យុវជន​ជក់​បារី​ច្រើនជាងគេ​គឺគិរីបាទី​(Kiribati)មាន​៥២,២ភាគ​រយនៃ​យុវជន តាមពីក្រោយ​ដោយ​ប្រទេស​ណូរូ ៤៧,៥ភាគរយ ក្រិច ៤២,៤ភាគរយ ប្រទេស​Serbia៤១,៦​ភាគរយ ហ្សកដានី ៤១ភាគរយ ឥណ្ឌូនេស៊ី​៣៩,៨ភាគរយ រុស្សី ៣៩,១ភាគរយ លីបង់ ៣៨,៣​ភាគរយ បូស្នី ៣៨,៣ភាគរយ និង​​ស៊ី​លី ៣៨ភាគរយ៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់