• 2019-05-21 03:31:50
  • ព័ត៌មាន

ខុនដូដ៏ទំនើបរបស់ ជីបម៉ុង លែន មានសួនច្បាររត់ហាត់ប្រាណលើអាកាស ចេញថ្ងៃលក់អមដោយប្រូម៉ូសិនហើយ

  • 2019-05-21 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ជីប ម៉ុង លែន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​មួយ​នៅ​កម្ពុជា នឹង​ប្រកាស​បើក​លក់ ខុន​ដូ ដ៏​ថ្មី​ទំនើប​របស់​ខ្លួន​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចាប់​ពី​ថ្ងៃ​ទី ២៤ ឧសភា ២០១៩ ខាង​មុខ​នេះ វេលា​ម៉ោង ១០ ព្រឹក​ត​ទៅ។ ផាក លែន ខុនដូ ធីខេ (Park Land Condo TK) ស្ថិត​នៅ ក្នុង​គម្រោង​លំនៅ​ដ្ឋាន Park Land TK ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ឧក​ញ៉ា​ម៉ុង​រិទ្ឋី ជិត​តំបន់ សែន សុខ ដែល​កំពុង​អភិវឌ្ឍ​ខ្លាំង ជា​ពិសេស​ស្ថិត​នៅ​ជិត​ផ្សារ Chip Mong Sen Sok Mall, Makro, Global House, និង ផ្សារ AEON ផង​ដែរ។

ជាមួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ នាំ​យក​បទពិសោធន៍​ថ្មី​ៗក្នុង​ការ​រស់​នៅ​បែប​ទាន់​សម័យ និង ជឿ​ជាក់​ក្នុង​ការ​រស់​នៅ ជីប ម៉ុង លែន​បាន​បន្ថែម​គម្រោង​លំនៅ​ដ្ឋាន​បែប​ប្រណីត​ទាន់​សម័យ ថ្មី​មួយ​ទៀត​របស់​ខ្លួន​គឺ គម្រោង ផាក លែន ខុនដូ ធីខេ។ ផាក លែន ខុនដូ ធីខេ មាន​កំពស់ ២៦​ជាន់ រួម​ជាមួយ​នឹង​កន្លែង​ចត​យាន​យន្ត​ដ៏​ធំ​ទូលាយ អាង​ហែល​ទឹក សួន​លើ​អាកាស ក្លឹប​ហាត់​ប្រាណ កន្លែង​ធ្វើ​ការ​រួម (Co-Working Space) ស្កាយ​បារ (Sky Pavilion)។ ផាក លែន ខុនដូ ធីខេ ជា​ខុនដូ​ដ៏​ទំនើប​ស្តង់ដារ​អន្តរជាតិ​មួយ ដែល​មាន​ផ្លូវ​សម្រាប់​រត់​ហាត់​ប្រាណ (Jogging Track) លើ​សួន​ច្បារ​អាកាស ក៏​ដូច​ជា​លំហែកាយ​ជាមួយ​នឹង​ធម្មជាតិ​បៃតង​ជា​រៀង​រាល់​ថ្ងៃ។

កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ជាមួយ​នឹង​ការ​បង់​រំលោះ​មិន​ដល់ ៥០០ដុល្លារ ក្នុង​មួយ​ខែ​ផង លោក​អ្នក​នឹង​អាច​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ដ៏​ស្រស់​ស្អាត​នេះ​បាន​ភ្លាម​ៗ។ សម្រាប់​លោក​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​គម្រោង​ថ្មី​នេះ អាច​អញ្ជើញ​មក​សាក​សួរ​ព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​បើក​លក់​ផ្ទាល់ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ៥% ក៏​ដូច​ជា​ការ​បង់​រំលស់​ឥត​ការ​ប្រាក់​រហូត​ដល់ ២ ​ឆ្នាំ​ទៀត​ផង។

បច្ចុប្បន្ន​ក្រុមហ៊ុន ជីប ម៉ុង លែន មាន​គម្រោង​អភិវឌ្ឍន៏​លំនៅឋាន​ធំ​ៗ​ចំនួន ៧ រួម​មានLandmark 271, Landmark 60M, Park Land Sen Sok, Park Land 598, Park Land TK, Park Land 6A និង Landriche Chomkadong ដែល​សុទ្ឋ​តែ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់ ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​លេខ 061 997 888

អត្ថបទ៖ លីដា

មតិយោបល់