- 2019-05-21 03:33:17
- ព័ត៌មាន
តុលាការឥណ្ឌូនេស៊ី កាត់ទោសប្រហារជីវិតជនជាតិបារាំងម្នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន
- 2019-05-21 03:33:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការឥណ្ឌូនេស៊ី កាត់ទោសប្រហារជីវិតជនជាតិបារាំងម្នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន
ចន្លោះមិនឃើញ
បុរសជនជាតិបារាំងម្នាក់ ត្រូវបានតុលាការឥណ្ឌូនេស៊ីកាត់ទោសប្រហារជីវិតក្រោយពេលដែលរូបគេរត់ពន្ធគ្រឿងញៀនចូលមកលើកោះ Lombok កាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន Aljazeera ឲ្យដឹងថា បុរសជនជាតិបារាំងឈ្មោះ Felix Dorfin អាយុ ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញានៅព្រលានយន្ដហោះអន្តរជាតិនៃកោះ Lombok ក្រោយរកឃើញគ្រឿងញៀនទម្ងន់ជាង ៣គីឡូក្រាមនៅក្នុងវ៉ាលី។ ជាមួយគ្នានេះ ចៅក្រម Isnurul Syamsul Arif ឲ្យដឹងដែរថា បន្ទាប់ពីរកឃើញថាលោក Felix Dorfin បាននាំចូលគ្រឿងញៀនខុសច្បាប់ក្នុងប្រទេស លោកត្រូវបានកាត់ទៅប្រហារជីវិត បើទោះបីជាព្រះរាជអាជ្ញាស្នើសុំបន្ធូរបន្ថយទោសត្រឹមជាប់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ ៧០ម៉ឺនដុល្លារក្ដី។ លោក Dorfin បានជាប់ពាក់ព័ន្ធនឹងសមាគមគ្រឿងញៀនអន្ដរជាតិ និងការនាំចូលគ្រឿងញៀនខុសច្បាប់ក្នុងប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានច្បាប់តឹងតែងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែលរួមមានការប្រហារជីវិតដោយបាញ់សម្លាប់ផងដែរ។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ២០១៦មក មិនទាន់មានអ្នកទោសណាម្នាក់ ត្រូវបានប្រហារជីវិតក្នុងប្រទេសនេះនៅឡើយទេ៕