- 2019-05-21 08:09:59
- ព័ត៌មាន
ដឹងឲ្យហើយទៅ EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនេះតាមម៉ោងពេលផ្សេងៗគ្នា
- 2019-05-21 08:09:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងឲ្យហើយទៅ EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនេះតាមម៉ោងពេលផ្សេងៗគ្នា
ចន្លោះមិនឃើញ
អគ្គិសនីកម្ពុជាឲ្យដឹងថាចាប់ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ខាងមុខនេះ ខ្លួននឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
សេចក្ដីជូនដំណឹងមួយចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជានៅថ្ងៃនេះ បានសរសេរថាការផ្អាកនេះនឹងត្រូវធ្វើឡើងពីថ្ងៃទី២៣ ដល់២៥ ខែឧសភា នៅតាមសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ទៅតាមម៉ោងពេលផ្សេងៗគ្នា។
សម្រាប់ថ្ងៃទី២៣ អគ្គិសនីកម្ពុជានឹងផ្អាកនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពីម៉ោង៩ដល់ម៉ោង១២ថ្ងៃត្រង់។
សម្រាប់ថ្ងៃទី២៤ វិញអគ្គិសនីកម្ពុជានឹងផ្អាកនៅតំបន់ខ្លះក្នុងសង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី២ ក្នុងខណ្ឌឫស្សីកែវ ហើយនៅក្នុងសង្កាត់ឃ្មួញ សង្កាត់គោកឃ្លាំង សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង២រសៀល។
ដោយឡែកថ្ងៃទី២៥ និងទី២៦ វិញអគ្គិសនីកម្ពុជានឹងផ្អាកនៅតំបន់ខ្លះក្នុងសង្កាត់ចោមចៅ១ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងនៅសង្កាត់ព្រៃស ក្នុងខណ្ឌដង្កោចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច៕