• 2019-05-22 02:12:56
  • ព័ត៌មាន

សីតុណ្ហភាព​ក្ដៅពេក​នារីឥណ្ឌាម្នាក់​យក​បច្ចេកទេស​បុរាណ​មកការពារ​រថយន្ត​របស់​ខ្លួន

  • 2019-05-22 02:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីជនជាតិ​ឥណ្ឌា​ម្នាក់​បាន​យក​លាមក​គោ​មក​បិទ​​ជុំ​វិញ​រថយន្ត​របស់​ខ្លួន​ដើម្បី​ការ​ពារ​រថយន្ត​ពី​សីតុណ្ហភាព​ក្ដៅដែលមាន​​រហូត​លើស​ពី​៤០​អង្សាសេ។

រូបថត​រថយន្ត​របស់​នារី​ខាង​លើ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ និង​បាន​ចែក​រំលែក​តៗគ្នា​យ៉ាង​ច្រើន។

នារី​ខាង​លើ​រស់​នៅ​ក្នុង​ទី​ក្រុង Ahmedabad ​នៃ​ប្រ​ទេស​ឥណ្ឌា​ ហើយទីក្រុង​នោះ​មាន​សីតុណ្ហភាព​​រហូត​ដល់​៤៥​អង្សាសេ។​

មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ណែ​នាំ​ប្រ​ជា​ពល​រដ្ឋ​កុំ​ចាកចេញ​ពី​ផ្ទះ​ចន្លោះពី​ម៉ោង​១០និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៣រសៀល។

ការ​ប្រើ​ប្រាស់​លាមក​គោជា​រនាំង​ការពារ​កម្ដៅថ្ងៃនេះ​ត្រូវ​បាន​ប្រើ​ប្រាស់​តាំង​ពី​សម័យ​ដើម​មក​ម្លេះ ដោយ​ប្រ​ជា​ជន​ឥណ្ឌា​នៅ​ជនបទ​យក​លាមក​គោធ្វើជាជញ្ជាំង​ផ្ទះ និង​កម្រាលជាដើម។ លាមក​គោជួយ​កាត់​បន្ថយ​កម្ដៅ​ចូលក្នុង​ផ្ទះ​នារដូវក្ដៅ និង​ជួយ​រក្សា​កម្ដៅ​ពេល​រដូវ​រងារ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់