• 2019-05-22 02:40:44
  • ព័ត៌មាន

ក្រោយ​ការ​ផ្សង​ប្រផ្នូល ដំណាំបីប្រ​ភេទនឹង​ទទួលផល​ល្អនៅ​ឆ្នាំនេះ

  • 2019-05-22 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 74

ចន្លោះមិនឃើញ

តាម​រយៈការ​ផ្សង​ប្រផ្នូល​​​របស់​គោ​ឧសភរាជ​ក្នុង​ព្រះរាជពិធីច្រត់ព្រះ​នង្គ័ល​នៅ​ព្រឹក​នេះ​បង្ហាញ​ថា​ដំណាំពោត ស្រូវ និង​សណ្ដែក ជា​ប្រ​ភេទ​ដំណាំ​ទទួល​ផល​ល្អ​ជា​គេ​សម្រាប់​ឆ្នាំ២០១៩នេះ។

(រូបភាព៖ រដ្ឋបាលខេត្ត​តាកែវ)

ព្រះរាជពិធីច្រត់ព្រះ​នង្គ័ល​​ប្រារព្ធវធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​តាកែវ​នាព្រឹកនេះ​ក្រោម​ព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ។

តាម​រយៈការ​ប្រ​កាស​របស់​ព្រាហ្ម​ព្រះ​រាជគ្រូ គោ​ឧសភរាជ​បាន​បរិភោគ​ស្រូវ​៨៥ភាគ​រយ ពោត​៩៥​ភាគ​រយ និង​សណ្តែក​៨៥​ភាគរយ ដែលនេះ​ជា​ការ​ផ្សង​ប្រ​ផ្នូលទៅ​តាម​ទំនៀមទំលាប់​ប្រ​ពៃណី​ពី​បុរាណ​មក៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម