• 2019-05-22 03:32:24
  • ការអប់រំ

ស្ថានទូត​ជប៉ុន​ប្រកាស​ប្រកួតប្រជែង​ប្រឡង​ថ្លែង​សន្ទរកថា​ជា​ភាសា​ជប៉ុន​លើក​ទី ២២ នៅ​កម្ពុជា

  • 2019-05-22 03:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​ជប៉ុន រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ដេប៉ាតឺម៉ង់ ភាសា​ជប៉ុន​នៃ​វិទ្យាស្ថាន​ភាសា​បរទេសនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ (RUPP-IFL) នឹង​រៀប​ចំ​នូវ​កម្មវិធី​ប្រឡង​ប្រជែង​សន្ទរកថា​ជា​ភាសា​ជប៉ុន​លើក​ទី ២២ នៅ​កម្ពុជា​សម្រាប់​អ្នក​សិក្សា​ភាសា​ជប៉ុន​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្ញើ​មក​កាន់​ Sabay កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ឧសភា ២០១៩​នេះ។

រូបភាព​តំណាង (និស្សិត​ខ្មែរ​ពេល​ទៅ​ចូលរួម​កម្មវិធី​លៀងតែ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា)

កម្មវិធី​នៃ​ការប្រកួត​ប្រជែង​នេះ​ប្រព្រឹត្តិ​ទៅ​ដូច​ខាង​ក្រោម៖

  • កាល​បរិច្ឆេទ​ ៖ ថ្ងៃ​អាទិត្យ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៩

  • ពេល​វេលា ៖ ចាប់​ពី​ម៉ោង ១៣ ៣០ ដល់​ម៉ោង ១៧

  • ទីកន្លែង ៖ សាល​អង្គរ-គីហ្សូណា​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ក្នុង​បរិវេណ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) មហាវិថី​សហព័ន្ធ​រុស្ស៊ី

រូបភាព​តំណាង

សេចក្ដីប្រកាសព័ត៌មាន​បាន​បន្ថែម​ទៀត​ថា ការ​ប្រឡង​ប្រជែង​ថ្លែង​សន្ទរកថា​ជា​ភាសា​ជប៉ុន គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស​និស្សិត​ដែល​សិក្សា​នៅ​តាម​សាលា​ភាសា​ជប៉ុន​នានា​នៅ​កម្ពុជា​ដើម្បី​បង្ហាញ​នូវ​សមត្ថភាព​កម្រិត​ខ្ពស់​របស់​ខ្លួន​ក្នុង​ការ​ថ្លែង​សន្ទរកថា​ដ៏​អស្ចារ្យ។

ឆ្នាំ​នេះ​ក្នុង​ចំណោម​បេក្ខជន​ដាក់​ពាក្យ​ ៥៦​រូប បេក្ខជន​ ១៥រូប​ បាន​ជ្រើសរើស​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ គោល​បំណង​ នៃ​ការ​ប្រឡង​ប្រជែង​ថ្លែង​សន្ទរកថា​នេះ​ គឺ​ដើម្បី​ជំរុញ​ការ​យល់​ដឹង​ពី វប្បធម៌​ជប៉ុន​ និង​ភាសា​ជប៉ុន​បន្ថែម​ទៀត​ក្នុង​ចំណោម​យុវជន​កម្ពុជា។

សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង​មក​កាន់​ផ្នែក​វប្បធម៌​ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន តាមរយៈ​ទូរសព្ទ​លេខ ០២៣ ២១៧ ១៦១ (១១២១) ឬ​ផ្ញើ​អ៊ីម៉េល​មក​កាន់​អាសយដ្ឋាន​៖ info.jpn@pp.mofa.go.jp

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់