- 2019-05-22 04:20:22
- សុខភាព
ប្រយ័ត្ន! មានករណីឆបោក យកផលិតផលក្លែងក្លាយមកបោកប្រាស់ប្រជាពលរដ្ឋ
- 2019-05-22 04:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្ន! មានករណីឆបោក យកផលិតផលក្លែងក្លាយមកបោកប្រាស់ប្រជាពលរដ្ឋ
ចន្លោះមិនឃើញ
ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia) ធ្វើការជូនដំណឹងទៅកាន់សាធារណៈឱ្យដឹងថា មួយរយៈពេលថ្មីៗនេះ មានជនខិលខូចឆ្លៀតឱកាសក្លែងបន្លំយកផលិតផលផ្សេងមកធ្វើទីផ្សាររបស់ខ្លួន ក្រោមរូបភាពដាក់ឈ្មោះ និងប្រើយីហោក្រុមហ៊ុន RF3 World Cambodia ដើម្បីជាប្រយោជន៍ខ្លួន ហើយឆបោកប្រជាពលរដ្ឋស្លូតត្រង់។
ក្រោយពីទទួលពីរបាយការណ៍ និងមើលឃើញមានជនខិលខូចប្រើការផ្សព្វផ្សាយលើបណ្តាញសង្គម ឆបោកប្រជាពលរដ្ឋក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុន RF3 World Cambodia នោះ ក្រុមហ៊ុនសម្រេចធ្វើការជូនដំណឹងយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន RF3 World Cambodia មានតែផលិតផលចំនួនពីរមុខប៉ុណ្ណោះដែលបម្រើសុខភាពពិតៗគឺ Firmax3 និង O2max3 ទទួលស្គាល់ និងចុះបញ្ជីការពីក្រសួងសុខាភិបាលដើម្បីចរាចរណ៍នៅកម្ពុជា។
ហេតុដូច្នេះក្រុមហ៊ុន RF3 World Cambodia សូមជម្រាបជូនឱ្យដឹងថា ក្រៅពីផលិតផលពីរមុខនេះ គឺមិនមែនជារបស់ក្រុមហ៊ុននោះទេ ហើយបើសង្ស័យ និង មិនទុកចិត្តនោះ សូមធ្វើការទំនាក់ទំនងមកផ្ទាល់តាមរយៈ 096 2848888, 0768969999, 076 3333889 ដើម្បីទទួលព័ត៌មានលំអិតដើម្បីជៀសវាងជនឆរបោកមួយចំនួនដែលឆ្លៀតឱកាស។
តាមប្រភពព័ត៌មានផ្សព្វផ្សាយលើបណ្តាញសង្គម មានផលិតផលជាច្រើនមានលក្ខណៈប្រហាក់ប្រហែល និងស្រដៀងគ្នាជាមួយនឹងផលិតផល Firmax3 និង O2max3 ហេតុដូច្នេះសូមសាធារណជន ថ្នាក់ដឹកនាំ សមាជិកតំណាងក្រុមហ៊ុនទាំងអស់គ្នា មេត្តាសង្កេតនិងត្រួតពិនិត្យផ្លាកសញ្ញាឱ្យច្បាស់លាស់ មុននឹងទិញឬប្រើប្រាស់ដើម្បីជៀសវាងបាត់បង់ថវិកា និងប៉ះពាល់ដល់សុខភាព៕