• 2019-05-22 11:20:50
  • ព័ត៌មាន

មក​ស្គាល់​ពី​ការ​ក្ដី​ជា​លក្ខណៈ​អន្តរជាតិ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប

  • 2019-05-22 11:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​តាម​ពិត​ទៅ មាន​តាំង​ពី​ពេល​ដែល​មនុស្ស​ចេះ​រស់​នៅ​ជា​សហគមន៍​ កុលសម្ព័ន្ធ​ ដោយ​មាន​មេកន្ទ្រាញ​នីមួយៗ​ជា​អ្នក​កាត់ក្ដី។ ចំពោះ​ការ​កាត់ទោស​ជា​លក្ខណៈ​អន្តរជាតិ​វិញ គេ​ត្រូវ​រង់ចាំ​រយៈពេល​ជាង​រាប់ពាន់​ឆ្នាំ​ក្រោយ​មក​ទើប​កកើត​ឡើង​។

សាល​នៃ​តុលាការ​ Nuremberg

ក្នុង​ប្រវត្តិសាស្ត្រ​ មាន​ហេតុការណ៍​ជា​ច្រើន​មិន​ត្រូវ​បាន​គេ​កត់ត្រា ដែល​ជា​ហេតុ​នាំ​មាន​ការ​អះអាង​ផ្សេងៗ​គ្នា​ពី​ការ​កាត់​ក្ដី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។ ចំណែក​ឯ​ការ​កាត់ក្ដី​មាន​លក្ខណៈ​ជា​អន្តរជាតិ​ដំបូង​គេ​ក្នុង​សម័យ​ទំនើប​គឺ ការ​ជំនុំ​ជម្រះ​ Nuremberg (Nuremberg Trial) ដែល​ការ​កាត់ទោស​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ណាហ្ស៊ី​អាល្លឺម៉ង់​ កំឡុង​ឆ្នាំ១៩៤៥-៤៦។

ការ​កាត់ទោស​នេះ មាន​ការ​ចូលរួម​ការ​កាត់ក្ដី​ពី​តំណាង​នៃ​សហរដ្ឋអាមេរិក សហភាពសូវៀត ចក្រភពអង់គ្លេស និង​ប្រទេស​បារាំង។

មន្ត្រី​របស់​បក្ស​ណាហ្ស៊ី​ចំនួន​ ២៤​រូប​ត្រូវ​បាន​ចាប់​មក​កាត់ទោស​ ក្រោម​បទល្មើស​ ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​។ ក្នុង​ចំណោម​មន្ត្រី​ទាំង​ ២៤​រូប​នោះ មាន​ម្នាក់​ ធ្វើ​ការ​សម្លាប់​ខ្លួន​មុន​ការ​កាត់ទោស ម្នាក់​ជួប​បញ្ហា​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​, ៧​នាក់ ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ មួយ​ជីវិត និង​១២​នាក់​ កាត់ទោស​ប្រហារ​ជីវិត​ ដោយ​ការ​ព្យួរ​ក។

មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​ណាហ្ស៊ី ដែល​ត្រូវ​បាន​យក​មក​កាត់ទោស

ការ​កាត់ទោស​នេះ​ដែរ​ ជា​ការ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​បង្កើត​ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICC) ព្រម​ទាំង​តុលាការ​កូន​កាត់​ជា​ច្រើន​ដូចជា សាលា​ក្ដី​ខ្មែរ​ក្រហម​ ជា​ដើម៕

អាន​បន្ត​៖

ប្រភព៖ History ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់