- 2019-05-23 02:36:57
- ព័ត៌មាន
មកមើល សណ្ឋាគាររាងដូចហ្គីតាដំបូងបង្អស់ក្នុងពិភពលោក គ្រោងបើកទ្វារក្នុងឆ្នាំនេះ
- 2019-05-23 02:36:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល សណ្ឋាគាររាងដូចហ្គីតាដំបូងបង្អស់ក្នុងពិភពលោក គ្រោងបើកទ្វារក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
សណ្ឋាគារដំបូងគេបង្អស់ក្នុងពិភពលោកដែលមានរាងស្រដៀងនឹងហ្គីតា គ្រោងនឹងបើកទ្វារជាផ្លូវការហើយក្នុងឆ្នាំនេះនៅរដ្ឋផ្លររីដាសហរដ្ឋអាមេរិក។
សណ្ឋាគារ និងកាស៊ីណូ Seminole Hard Rock ត្រូវបានសាងសង់ឡើងក្នុងទីក្រុង Hollywood រដ្ឋផ្លររីដាក្នុងទំហំទឹកប្រាក់ប្រមាណជា ១,៥ប៊ីលានដុល្លារ។ សណ្ឋាគារនេះ មានកម្ពស់ជាង ១២០ម៉ែត្រជាមួយនឹងបន្ទប់ ៦៨៣បន្ទប់ព្រមទាំងកាស៊ីណូ និងអាងទឹកសម្រាប់បម្រើដល់ភ្ញៀវដែលមកស្នាក់នៅផងដែរ។ យោងតាមគណនី Instagram ផ្លូវការរបស់សណ្ឋាគារឲ្យដឹងថា សណ្ឋាគារនេះនឹងបើកទ្វារជាផ្លូវការនៅថ្ងៃទី ២៤ ខែតុលាដោយមានការចូលរួមពីក្រុមតារាចម្រៀងល្បី Maroon 5 ផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀត គឺមានសាលដ៏ធំមួយនៅក្នុងសណ្ឋាគារសម្រាប់ការប្រគុំតន្ដ្រី ហើយត្រូវគេរំពឹងថានឹងមានកម្មវិធីជាង ១០០ជារៀងរាល់ឆ្នាំ៕