• 2019-05-23 02:45:30
  • ព័ត៌មាន

មក​ស្គាល់​ប្រ​ទេស​មួយ​ចំនួន​ប្រ​ជាជន​រក​ចំណូលបាន​លើសប្រាំម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

  • 2019-05-23 02:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ទេស​ពី​រជា​សមាជិក​អាស៊ាន​មាន​ប្រាក់ចំណូល​របស់​ប្រ​ជាជន​ម្នាក់ៗ​ក្នុង​មួយ​ឆ្នាំ​ច្រើនជា​ង​ប្រ​ទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប និង​អាម៉េរិក​ទៅ​ទៀត។

បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាម៉េរិក​ជាដើម​ សុទ្ធសឹងជា​ប្រ​ទេស​ដែល​ពល​រដ្ឋ​ម្នាក់ៗ​អាច​រក​ប្រាក់​ចំណូល​ប្រ​ចាំឆ្នាំបាន​ច្រើន​ម៉ឺន​ដុល្លារ ខណៈប្រទេស​នៅ​តំបន់អាស៊ី​ខ្លះ​ក៏មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​នេះផង​ដែរ​។

(ទិដ្ឋភាពប្រទេសសិង្ហបុរី)

ខាងក្រោមនេះប្រ​ទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​ប្រ​ជា​ជនម្នាក់​​​អាច​រកចំណូល​លើសពី​ប្រាំម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រ​ជាជន​ប្រ​ទេស​កាតា​ម្នាក់​រក​ចំណូល​បាន​១១៦ ៩៣២ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ប្រជាជន​ប្រទេស​លុច​សំបួ​វិញ​រក​បាន​៩៤ ២៧៨​ដុល្លារ សិង្ហបុរីវិញ​រកបាន៨៥ ៥៣៥​ដុល្លារ ព្រុយ​ណេ​​រក​បាន​៧១ ៨០១​ដុល្លារ។

ចំណែក​ប្រ​ជាជន​របស់អៀរឡង់​រកបាន​៦៧ ៣៣៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រទេស​អារ៉ាប់រួម​ (UAE)​៦៧ ២៩៣​ដុល្លារ ខណៈ​នៅ​​ន័រវេ រកបាន​៦៤ ៨០០​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រជាជន​​​ស្វីស​រក​បាន​៥៧ ៤១០ និង​សហរដ្ឋអាម៉េរិក​រក​បាន៥៤ ២២៥​ដុល្លារ៕

ប្រភព៖ MSN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់