- 2019-05-23 03:15:08
- ព័ត៌មាន
សហគ្រិនខ្មែរឆ្នើមពីររូបដំបូងគេទទួលថវិកាឧបត្ថម្ភពីស្ថាប័នហិរញ្ញវត្ថុល្បីឈ្មោះជប៉ុន
- 2019-05-23 03:15:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនខ្មែរឆ្នើមពីររូបដំបូងគេទទួលថវិកាឧបត្ថម្ភពីស្ថាប័នហិរញ្ញវត្ថុល្បីឈ្មោះជប៉ុន
ចន្លោះមិនឃើញ
កាលពីដើមខែឧសភាកន្លងទៅនេះ ស្ថាប័នហិរញ្ញវត្ថុដ៏ល្បីឈ្មោះជប៉ុន Deloitte Tohmatsu Financial Advisory LLC (DTFA) បានរៀបចំកម្មវិធីប្រកាសជាផ្លូវការនូវការផ្ដល់ជូនកញ្ចប់ថវិកាគាំទ្រ ដល់សហគ្រិនខ្មែរឆ្នើម ២រូបដើម្បីចូលរួមជួយគាំទ្រសង្វាក់ផលិតកម្មរបស់ពួកគេឲ្យមាននិរន្តរភាព និងអាចបន្តជួយដល់សង្គមខ្មែរបានកាន់តែប្រសើរ។
សហគ្រិនខ្មែរឆ្នើម ២រូប រួមមាន ទី១ ម្ចាស់មេដាយមាស គឺលោក ហាវ គង់ងី ដែលជាស្ថាបនិកឥដ្ឋបរិស្ថាន MY DREAM HOME ទទួលទឹកប្រាក់ ១ម៉ឺនដុល្លារ ,និង ទី២ ម្ចាស់មេដាយប្រាក់ គឺ លោក ឡូ ឆាយ ជាស្ថាបនិក WE VENTURE ដែលផ្គត់ផ្គង់ទឹកស្អាតដល់សហគមន៍ខ្មែរនៅតំបន់ឆ្ងាយៗ ដោយលោកទទួលបានទឹកប្រាក់ ៥ពាន់ដុល្លារ។
កម្មវិធីជួយសង្គមនេះមានឈ្មោះថា WorldClass ដែលឧបត្ថម្ភថវិកាដោយ Deloitte Japan ជាមួយនឹង Deloitte global initiatives ដែលដើរទន្ទឹមគ្នានឹងគោលដៅអភិវឌ្ឍន៍សង្គម ប្រកបដោយចីរភាព ឬ SDGs (social development goals)។
Deloitte Tohmatsu Financial Advisory LLC (DTFA) គឺជាសមាជិកនៃ Deloitte Tohmatsu Group (Deloitte Japan) របស់ជប៉ុន បានបង្កើតឲ្យមានកម្មវិធីជួយដល់សង្គមមួយឈ្មោះថា SDGs Challenge Program (DTSC) កាលពីខែមេសា ២០១៩ នេះដើម្បីចូលរួមគាំទ្រដល់សហគ្រិនខ្មែរដែលកំពុងធ្វើការងារជួយដោះស្រាយការប្រឈមនានាក្នុងសង្គម។
WorldClass គឺជាគំនិតផ្ដួចផ្ដើមជាសកលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Deloitte ក្នុងការផ្តល់អំណាចដល់មនុស្សជាង ៥០លាននាក់ទូទាំងសកលលោក ឲ្យទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកជាវិជ្ជមាន នាឆ្នាំ ២០៣០៕