• 2019-05-23 06:37:25
  • ព័ត៌មាន

អគ្គនាយក​ស៊ីម៉ាក់​បង្ហាញ​ហេតុផល​មួយចំនួន មិនគួរ​ទទួលទាន​សាច់សុនខ​

  • 2019-05-23 06:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយក​មជ្ឈមណ្ឌល​សម្មភាព​កំចាត់មីនកម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់ បាន​លើក​ពី​ហេតុ​ផល​មួយ​ចំនួន​ដែល​ប្រ​ជាពល​រដ្ឋ​មិន​គួរ​ទទួលទាន​សាច់សុនខ​ និង​អំពាវនាវ​កុំ​ឲ្យ​មានការ​​ទទួលទាន​សាច់​សត្វ​មួយ​ប្រ​ភេទនេះ​ផង​។

(រូបភាព៖ហ្វេសប៊ុក ឯ. ហេង រតនា)

ឯកឧត្តម ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​នារសៀល​នេះ​ថា​សុន​ខបាន​រួមចំណែក​​ច្រើន​ក្នុងការ​ជួយ​សង្គម​ជាតិ ​​ជាមិត្តភក្ដិ និង​ក៏ជា​សមាជិក​គ្រួសារ​ផង​ដែរ។ ឯកឧត្តម​បន្តថា​ការ​បរិភោគសាច់សុនខ​ក៏​ប្រ​ឆាំង​នឹង​ទំនៀម​ទំលាប់​ល្អ​របស់​វប្បធម៌​ខ្មែរ​ និង​ដូច​ទទួលទាន​សាច់​មិត្តភក្តិឬសមាជិក​គ្រូសារ​អ៊ីចឹងដែរ​។

(រូបភាព៖ហ្វេសប៊ុក ឯ. ហេង រតនា)

ឯកឧត្តមសរសេរថា៖ «សុនខហិតជាតិផ្ទុះ​ ហិតមីន​ សុនខប្រឆាំង​គ្រឿងញៀន​ សុនខ​សន្តិសុខ​ សុនខ​ប្រឆាំង​ភេវរកម្ម​ សុនខ​កងទព័​ សុន​ខគ្រួសារ​ ពួក​គេជាសមាជិក​គ្រួសារ​ ជាមិត្តភក្តិ​ ជា​មិត្តរួម​អាវុធ​ ដ៏ស្មោះ​ត្រង់បំផុត​ ពួក​គេខិត​ខំហាត់​ពុតលត់​ដំតាំង​ពីតូច​​រហូត​មាន​ជំនាញ​ច្បាស់លាស់​និង​មានស​មត្ថភាព​បំរើ​មនុស្សលោក។ ​អ្នកបរិភោគ​សាច់​សុនខ​ ដូច​បរិភោគ​សាច់​កូនចៅមិត្ត​ភ​ក្តិខ្លួន​ឯង​ ហើយ​ការបរិ​ភោគ​សាច់សុនខ​នេះ​ វា​ក៏ប្រឆាំង​ទៅនឹងទំនៀមទំលាប់​ វប្បធម៌ប្រពៃណី​ដ៍ល្អ​ប្រពៃ​នៃជាតិ​សាសន៍​ខ្មែរយើងផងដែរ!​សូមរួមគ្នា​ឈប់​បរិភោគសាច់សុនខ»៕​​ ​

អត្ថបទ៖ ទូច សុខា

មតិយោបល់