• 2019-05-23 14:18:12
  • ព័ត៌មាន

បណ្ណាល័យ​ដែល​មាន​អាយុ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

  • 2019-05-23 14:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កកើត​ជា​រដ្ឋ​ហើយ មនុស្ស​តែងតែ​ស្វែង​រក​នូវ​គំនិត​ថ្មីៗ​ជានិច្ច​ក្នុង​ការ​អភិវឌ្ឍ​ដែនដី​របស់​ពួក​គេ​។ ក្រៅ​ពី​ធ្វើ​សង្គ្រាម​ និង​ការ​កាប់​សម្លាប់​គ្នា មនុស្ស​ក៏​ចាប់​គិត​ពី​ការ​ចងក្រង​នូវ​ឯកសារ​ផ្សេង​ៗ ហេតុនេះ​ហើយ​ ទើប​បណ្ណាល័យ​មាន​ការ​កើត​ឡើង​។

ចំពោះ​បណ្ណាល័យ​ដែល​មាន​អាយុ​ចំណាស់​ជាង​គេ​វិញ ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង Nineveh ដែល​ស្ថិត​ប្រទេស​អ៊ីរ៉ាក់ សព្វថ្ងៃ​នេះ។ បណ្ណាល័យ​នោះ​មាន​ឈ្មោះ​ថា Ashurbanipal ដែល​ដាក់​ឈ្មោះ​តាម​ស្ដេច​របស់​ អាណាចក្រ​អាស៊ីរី (Assyria)។

បណ្ណាល័យ​នេះ​ដែរ​ ត្រូវ​បាន​គេ​សន្មត​ថា​ បង្កើត​ឡើង​នៅ​សតវត្ស​ទី ៧ មុន​គ្រិស្តសករាជ។ វា​ផ្ទុក​នូវ​ផ្ទាំង​សិលា​ចារិក​ជាង ៣​ម៉ឺន​ផ្ទាំង​ ដែល​ភាគច្រើន​ជា ឯកសារ​គតិយុត្តិ​ផ្សេងៗ ព្រម​ទាំង​អត្ថបទ​ដែល​និយាយ​ពី​ពិធី​សាសនា​ជាដើម។

បណ្ណាល័យ​នេះ​ដែរ​ ត្រូវ​បាន​អ្នក​បុរាណវិទ្យា រក​ឃើញ​នៅ​សតវត្ស​ទី ១៩ ដោយ​កាល​នោះ គេ​រក​ឃើញ​ក្នុង​ស្ថានភាព​បែកបាក់ ហើយ​ឯកសារ​មួយ​ចំនួន​ ត្រូវ​បាន​គេ​យក​ទៅ​ទុក​ក្នុង​សារមន្ទីរ​របស់​ចក្រភពអង់គ្លេស៕

អាន​បន្ត៖

ប្រភព៖ History ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់