• 2019-05-25 02:02:26
  • ព័ត៌មាន

ប្រុង​ប្រ​យ័ត្នទាំងអស់គ្នា ភ្លៀង​ក៏ធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់​ក៏មាន​រហូត​ដល់ដំណាច់ខែ​នេះ​

  • 2019-05-25 02:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹង​ថា​រហូត​ដល់​ដំណាច់​ខែ​ឧសភានេះ​បាតុភូត​ខ្យល់កន្ត្រាក់ និង​ផ្គរ​រន្ទះ នៅ​បន្ត​គំរាម​កំហែង ខណៈ​បរិមាណទឹកភ្លៀង​នឹង​ធ្លាក់ពីកម្រិត​មធ្យម​ទៅ​បង្គួរ​ និង​រាយប៉ាយ​បាន​ល្អជាង​មុន​។​

ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះផ្សាយ​​នៅ​ថ្ងៃនេះ​ ក្រ​សួង​ធន​ធានទឹ​ក​ឲ្យដឹង​​ថា​ពី​ថ្ងៃទី២៥ ដល់​៣១ ខែ​ឧសភា ឆ្នាំ២០១៩ នេះ បរិមាណទឹកភ្លៀង​នឹង​ធ្លាក់ពី​មធ្យម​ទៅ​បង្គួរ​ និង​រាយ​ប៉ាយ​បាន​ល្អ​ទៀត​ផង។ ជាមួយ​គ្នា​នោះ​ដែរ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​អាន​មាន​ភ្លៀង​ខ្លាំង។

ក្រសួង​បន្តថា​រហូត​ដល់​ដំណាច់​ខែឧសភានេះ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់កន្ត្រាក់​នៅ​តែបន្ត​ការ​​គំរាម​កំហែងដដែល។ ក្រ​សួង​បាន​ស្នើ​ឲ្យ​ប្រ​ជាពល​រដ្ឋ​មាន​ការ​ប្រុងប្រ​យ័ត្ន​ខ្ពស់​ចំពោះ​បាតុ​ភូត​នេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់