• 2019-05-25 06:27:47
  • សេដ្ឋកិច្ច

មក​ស្គាល់​ប្រ​ទេស​ទាំង១១ ប្រ​ជា​ពល​រដ្ឋ​រក​ប្រាក់បាន​ខ្ទង់៥០០​ដុល្លារ ឬតិចជាង​នេះក្នុង​មួយ​ឆ្នាំ​

  • 2019-05-25 06:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខុសពី​បណ្ដា​ប្រ​ទេស​អភិវឌ្ឍន៍​ដែល​​ប្រ​ជា​ពល​រដ្ឋ​ម្នាក់​អាច​រក​ចំណូល​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នោះ ប្រ​ទេស​ទាំង១១​នេះ​ប្រ​ជាជន​ម្នាក់​រក​បាន​ប្រាក់​ចំណូល​ប្រហែល​៥០០​ដុល្លារ​ឬ​តិច​ជាង​នេះទៅ​ទៀត​។

(ប្រ​ជាពល​រដ្ឋនៅ​សាធារណរដ្ឋអាហ្វ្រិក​កណ្ដាល​រក​បាន​៤២៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

ខាងក្រោម​ជា​ប្រ​ទេស​ដែល​ប្រ​ជាជន​មាន​ចំណូល​ខ្ទង់​៥០០​ដុល្លារ​ឬ​ទាបជាង​នេះ​ក្នុង​មួយ​ឆ្នាំ។

ប្រ​ទេស​ស៊ូដង់​ខាង​ត្បូង​ប្រ​ជា​ពល​រដ្ឋ​ម្នាក់​អាច​រក​ប្រាក់​ និង​រស់​នៅ​ជាមួយ​ចំណូល​ត្រឹម២៤៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​​ប្រ​ទេស​ប៊ូរុនឌី​ វិញប្រ​ជា​ពល​រដ្ឋ​ម្នាក់​រកបាន៣៣៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រ​ជាជន​ក្នុង​​ប្រ​ទេស​ម៉ាឡាវី រក​បាន​៣៤២​ដុល្លារក្នុង​មួយ​ឆ្នាំ ខណៈ​សាធារណរដ្ឋអាហ្វ្រិក​កណ្ដាល​រក​បាន​៤២៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​យេម៉ែន​វិញរក​បាន​៤៤៩​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ម៉ូសំប៊ិច​រក​បាន​៤៧២​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រ​ទេស​រក​បាន​ច្រើនជាង​នេះ​បន្តិចគឺប្រជា​ពល​រដ្ឋ​នៅ​ប្រ​ទេស​កុងហ្គោ​រក​បាន៤៧៧​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ម៉ាដាហ្កាស្កា វិញ​រកបាន​៤៧៩​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈប្រ​ជាជន​នៅ​ហ្កំប៊ី​រក​បាន៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​សៀរ៉ាឡេអូន ប្រ​ជា​ពល​រដ្ឋ​ម្នាក់​រក​បាន៥០៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ចុងក្រោយ​ប្រទេស​នី​ហ្សេ​រក​បាន​៥១០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់