• 2019-05-26 01:47:33
  • ព័ត៌មាន

កូនមិនព្រមទៅរៀន ម្តាយប្រើឲ្យរើសអេតចាយកណ្ដាលថ្ងៃចែស តែពេលដឹងរឿងពិត រំជួលចិត្តគ្រប់គ្នា

  • 2019-05-26 01:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជា​ម្ដាយ​ម្នាក់​ឈ្មោះ Nuttanitcha Chotsirimeteekul ដែល​រស់​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ បាន​ប្រើ​កូន​ប្រុស​អាយុ ៥​ឆ្នាំ ដែល​មិន​ព្រម​ទៅ​សាលា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ១៨​ ខែ​មករា ឲ្យ​រើស​សម្បក​កំប៉ុង និង​ដប​ដើម្បី​លក់​យក​លុយ។

អ្នក​ស្រី Chotsirimeteekul បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួនថា អ្នក​ស្រី​ និង​កូន​បាន​ដើរ​ចម្ងាយ​ប្រហែល ២,២ គីឡូម៉ែត្រ និង​រើស​សម្បក​ដប​បាន​ប្រហែល ២ គីឡូក្រាម ហើយ​​លក់បាន​ ២ បាត​ (០,០៦ដុល្លារ)។

បន្ទាប់​ពី​ពួក​គេបាន​ប្រមូល​ដប​ហើយ ក្មេង​ប្រុស​នោះ​បាន​សួរ​ម្តាយ​ថា «តើ​យើង​អាច​ជិះ​ឡាន​ក្រុង​ទៅ​ផ្ទះ​បាន​ដែរ​ឬ​ទេ?»។ ជំនួស​ឲ្យការ​ឆ្លើយ​តប​ភ្លាម​ៗ អ្នក​ស្រី Chotsirimeteekul បាន​សួរ​កូន​ថា «តើ​កូន​មាន​ប្រាក់​ជិះ​រថយន្ត​ក្រុង​ក្នុង​តម្លៃ ១០ បាត (០,៣១ ដុល្លារ) ឬទេ?»។

ផ្ទុយទៅវិញ ក្មេង​ប្រុស​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​ជិះ​ឡាន​ក្រុង​នោះ​ទេ​។ ស្ត្រី​រូប​នេះ បាន​និយាយ​ថា «អញ្ចឹង យើង​ត្រូវ​រើស​ដប​បន្ថែម​ទៀត ដើម្បី​រក​ប្រាក់​បន្ថែមទៀត​»។ ក្មេង​ប្រុស​ខាងលើបាន​ផ្លាស់​ប្ដូរ​គំនិត​ភ្លាម​ៗ ហើយ​បាន​សម្រេច​ចិត្ត​ដើរ​ទៅ​ផ្ទះ​​យ៉ាងលំបាក​វិញ។

មិន​យូរ​ប៉ុន្មាន ក្មេង​ប្រុស​នោះ បាន​ស្នើ​សុំ​ម្ដង​ទៀត ហើយ​ពេល​នេះ គេ​បាន​ស្នើ​សុំ​ញ៉ាំ​ការ៉េមម្តង។ ប៉ុន្តែ​ម្ដាយ​របស់​គេ បាន​សួរ​ម្ដង​ទៀត​ថា «តើ​កូន​​​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ការ៉េម​មួយ​តម្លៃ ៥ បាត (០,១៦ ដុល្លារ) ទេ?»។ ក្មេង​ប្រុស​បាន​ឆ្លើយ​ថា «ទេ ​ខ្ញុំ​មិន​ចង់​បាន​ទៀត​ទេ!»។

តាម​ពិត​ទៅ អ្នក​ស្រី Chotsirimeteekul ធ្វើ​ដូច​នេះ គឺ​មាន​គោល​បំណង​បង្រៀន​កូន​ប្រុស​របស់​ខ្លួន អំពី​អត្ថន័យ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង ហើយ​ក៏​ជា​មេរៀន​សម្រាប់​នាង​ផង​ដែរ ក្នុង​ការ​ធ្វើ​ជា​​គំរូ​សម្រាប់​កូនប្រុស​។ ម្ដាយ​រូប​នេះ បាន​និយាយ​ថា នេះ​ក៏​អាច​ជួយ​កូន​ប្រុស​ឲ្យដឹង​ថា មិន​ថា​កូន​ប្រុស​ជ្រើស​រើស​ដើរ​ផ្លូវ​មួយ​ណា ឬ​ឆ្លង​កាត់​ឧបសគ្គ​លំបាក​យ៉ាង​ណា​ទេ អ្នក​ស្រី​នឹង​នៅ​ក្បែរ​ខ្លួន​គេ​ជានិច្ច។

អត្ថបទ​មេរៀន​ជីវិត​ដ៏​កក់ក្ដៅ​របស់​អ្នក​ម្ដាយ​រូប​នេះ បាន​ល្បី​ល្បាញ​ពេញ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ផ្សេង​ៗ​ទៀតផង ហើយ​ទទួល​បាន​ការ​ចុច Like ជាង ៧០ ០០០ ដង និង​ការ​ចែក​រំលែក​ជាង ៦០ ០០០ដង​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ nextshark

មតិយោបល់