• 2019-05-26 03:12:00
  • ស្នេហា

សញ្ញាណ​ទាំង​៧​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​​ការងារ​ជាង​ទំនាក់ទំនង​គ្រួសារ

  • 2019-05-26 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូរ​ប្រឈម​មុខ​នឹង​វា។ វា​អាច​ពិបាក​ក្នុង​ការ​ទាញ​ខ្លួន​អ្នក​ឱ្យ​ឆ្ងាយ​ពី​ការងារ។

ជាង​​​នេះ​ទៅ​ទៀត ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​អាជីព​របស់​ខ្លួន ទទួល​បាន​ការ​សរសើរ ការ​ដំឡើង​ឋានៈ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​លះបង់​សូម្បី​តែ​ពេលវេលា​នៅ​ផ្ទះ​ គិត​ដល់​ការងារ ពិសេស​​នៅ​ពេល​ដែល​​អ្នក​ឲ្យ​តម្លៃ​សំដី​បុគ្គល​ជោគជ័យ​ដូចជា ប៊ីល ហ្គេត (Bill Gates) ឬ ជែក ម៉ា (Jack Ma) ជា​ដើម។

រូបតំណាង

ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ដែល​ផ្សាយ​ដោយ Business Insider បាន​​ឲ្យ​ដឹង​​ថា មាន​តែ​ទំនាក់ទំនង​ក្រៅ​ពី​ការងារ​​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​រីករាយ​បំផុត​ក្នុង​រយៈពេល​យូរ​អង្វែង។

១ នៅ​ពេល​អ្នក​ទទួល​បាន​សារ​ពី​ដៃគូ​ហើយ​គិត​ថា​វា​ជា​កាតព្វកិច្ច ដោយ​អូស​ភ្នែក​​មើល​បន្តិច

រូបតំណាង

Marla Mattenson គ្រូ​បង្វឹក​ផ្នែក​ទំនាក់ទំនង​​ស្នេហា​បាន​ប្រាប់ Business Insider ថា​​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​ដៃគូ​ស្នេហា​កាន់​តែ​ស៊ី​ជម្រៅ សារ​កាន់​តែ​តិច។ វា​​លែង​មាន​លក្ខណៈ​លែបខាយ​ ហើយ​ច្រើន​តែ​​សួរ​គ្នា​ទាល់​តែ​មាន​ការ។ ដូច្នេះ ដៃគូ​ម្ខាង​ទៀត​នឹង​ពន្យារពេល​តប​សារ បើ​យល់​ថា​មិន​ចាំ​បាច់។

២ នៅ​ពេល​មិត្ត​រួម​ការងារ​សួរ​អំពី​ថ្ងៃ​ចុង​សប្តាហ៍​របស់​អ្នក ហើយ​អ្នក​​គ្មាន​ចម្លើយ​ថា​ត្រូវ​ធ្វើ​​អ្វី

រូបតំណាង

នៅ​ពេល​ប្តី ឬ ប្រពន្ធ​របស់​អ្នក​មិន​ចង់​ឮ​អំពី​ការងារ ដូច្នេះ​អ្នក​ប្រហែល​ជា​​គិត​ថា​ត្រូវ​ចាត់ចែង​ចុង​សប្ដាហ៍​របស់​អ្នក​ដោយ​របៀប​ណា ថាតើ​ត្រូវ​​មាន​សកម្មភាព​អ្វី​ខ្លះ​ជាមួយ​គូ​ស្នេហ៍ តើ​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី? ឬ​ត្រូវ​ចំណាយ​ពេល​វេលា​ជាមួយ​មិត្តភ័ក្ដិ?

៣ មិន​សូវ​ចង់​រៀបចំ​ដំណើរ​កម្សាន្ត​ជាមួយ​ដៃគូ

រូបតំណាង

ការ​ស្រាវជ្រាវ​បង្ហាញ​ថា គូ​ស្វាមី​ភរិយា​ដែល​តែង​ចូលរួម​សកម្មភាព​ថ្មី​រួមគ្នា​ តែង​រឹត​បន្តឹង​ចំណង​របស់​ពួកគេ​ ហើយ​កម្រិត​សុភមង្គល​ក៏​កើន​ឡើង​ផង​ដែរ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​ដៃគូ​របស់​អ្នក​​រំខាន នោះ​អ្នក​ប្រហែល​ជា​ស្ទាក់ស្ទើរ​សូម្បី​ចង់​​មាន​ពេល​ជាមួយ​គ្នា។

៤ នៅ​ពេល​អ្នក​​បំពេញ​ភារកិច្ចបាន​ល្អ​នៅ​កន្លែង​​​ធ្វើការ ហើយ​អ្នក​មាន​អារម្មណ៍​ថា​អ្នកដទៃ​កំពុង​កត់​សម្គាល់​ពី​អ្នក ផ្ទុយ​ទៅ​វិញ អ្នក​ភ្លេច​កត់​សម្គាល់​​ពី​គ្រួសារ​របស់​អ្នក

រូបតំណាង

​ការ​សរសើរ​អាច​ជា​ការ​លើក​ទឹកចិត្ត​ខ្ពស់។ ប្រសិន​បើ​អ្នក​​យល់​ថា ពាក្យ​ពេចន៍​ល្អៗ​ទាំង​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ចូរ​យក​គុណភាព​ទាំង​នោះ​សរសើរ​ប្តី​ឬ​ប្រពន្ធ​អ្នក​តាម​របៀប​ផ្សេងៗ​ ដូច​ដែល​អ្នក​ធ្លាប់​ធ្វើ​កាល​ពី​នៅ​ជា​សង្សារ។

៥ តែង​ធ្វើ​ការ​ហួស​ម៉ោង​ ទោះ​ជា​មិន​មាន​ការងារ​​​ច្រើន​ដាក់​សម្ពាធ​ក៏​ដោយ

រូបតំណាង

វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប្រភេទ​បុគ្គលិកលក្ខណៈ​ដែល​មាន​មហិច្ឆតា​ដើម្បី​ទទួល​បាន​ការ​ពេញចិត្ត​ពី​ការងារ ដែល​ជា​កន្លែង​កំណត់​គោលដៅ ផ្តល់​លទ្ធផល និង ការ​ឡើង​តួនាទី។

ប្រសិន​បើ​អ្នក​ដឹង​ថា​ អ្នក​រំភើប​​នៅ ពេល​សម្រេច​គោលដៅ​​អ្វី​មួយ ហេតុអ្វី​បាន​ជា​មិន​​យក​វា​មក​ប្រើ​​នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក​ផង?

៦ រឿង​ល្អ​តែង​ទាក់ទង​នឹង​ការងារ

រូបតំណាង

ប្រសិន​បើ​ដៃគូ​របស់​អ្នក​​ឃើញ​ថា​អ្នក​តែង​ស្ថិត​ក្នុង​ស្ថានភាព​អស់​កម្លាំង។ អ្នក​ប្រើ​ពេល​ ៥០ ទៅ ៦០​ ម៉ោង​ការងារ​ក្នុង​១​សប្តាហ៍ នោះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ នៅ​ពេល​ដែល​អ្នក​នៅ​ក្បែរ​គ្នា​គ្មាន​ធ្វើ​អ្វី​​ក្រៅ​ពី​លេង​ហ្គេម ឬ សម្រាក។

៧ សញ្ញាណ​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ ហើយ​នឹង​ល្អ​ជាង​ការ​គិត

រូបតំណាង

ការងារ និង ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​មិន​មែន​​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ទេ ប៉ុន្តែ​អាច​ជួយ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ សាក​គិត​ថា បើ​​អ្នក​មិន​សប្បាយ​ចិត្ត​នៅ​កន្លែង​ធ្វើ​ការ ហើយ​ស្ពាយ​វា​យក​មក​ផ្ទះ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​កើន​ទុក្ខ​ផ្ទេរ។

Charreah Jackson អ្នក​និពន្ធ​សៀវភៅ Boss Bride បាន​និយាយ​​អំពី​ជីវិត​និង​ការងារ​ថា "វា​មិន​និយាយ​ពី​តុល្យភាព​ទេ។ វា​និយាយ​អំពី​ការ​ធ្វើ​សមាហរណកម្ម និង ភាព​សុខដុម"៕

អាន៖ អតីត​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក​ លី ក្វាន់យូ ធ្លាប់​បាន​និយាយ​ថា​ភាពរីកចម្រើន​របស់​ប្រទេស​លោក​គឺ​ដោយសារ​ ចំណង​គ្រួសារ​រឹងមាំ​របស់​ប្រជាជន​សឹង្ហបុរី

អាន៖ ការ​ share លើ​ Facebook ដែល​បំផ្លាញ​ជីវិត​គ្រួសារ​ទាំង​ស្រុង​របស់​អតីត​បុគ្គលិក​ធនាគារ​ម្នាក់​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម