• 2019-05-27 03:14:35
  • ព័ត៌មាន

គុកមួយនៅប្រេស៊ីល បង្កើតកម្មវិធីដើរបង្ហាញម៉ូដសម្រាប់អ្នកទោស ទាក់ទាញការចាប់អារម្មណ៍ខ្លាំង

  • 2019-05-27 03:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្ធនាគារ Adriano Marrey ស្ថិត​នៅ​ខាង​ក្រៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល បាន​ធ្វើ​ពិធី​ដើរ​បង្ហាញ​ម៉ូដ​សម្រាប់​អ្នក​ទោស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ដើរ​ម៉ូដ Fashion Week ដោយ​ស្លៀក​សំលៀកបំពាក់​ដែល​រចនា​ដោយ​អ្នក​ទោស។ ការ​ធ្វើ​ដូច្នេះ គឺ​ស្ថិត​ក្នុង​គម្រោង​ជួយ​អ្នក​ទោស​ស្ដារ​នីតិសម្បទា ក៏​ដូចជា​បង្រៀន​ពួកគេ​នូវ​បំណិន​ជីវិត​ដែល​អាច​ជួយ​កសាង​ខ្លួន​ពួកគេ​ឡើង​វិញ។ អ្នក​ទោស​ទាំង​អស់​ដែល​ចូលរួម ត្រូវ​បាន​បង្រៀន​ពី​វិធី​ចាក់​សំលៀកបំពាក់​ដើម្បី​បង្កើត​ស្នាដៃ​របស់​ខ្លួន​សម្រាប់​ការ​ដើរ​បង្ហាញ​ម៉ូដ។

គួរ​បញ្ជាក់​ថា អ្នក​ទោស​ដែល​បាន​ចូលរួម​កម្មវិធី​នេះ នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​បន្ធូរបន្ថយ​ទោស​រយៈ​ពេល​មួយ​ថ្ងៃ​ក្នុង​ការ​ចូលរួម​រយ​ពេល ១២​ម៉ោង។ នៅ​ក្នុង​ឆ្នាំ​នេះ មាន​អ្នក​ទោស​ចូលរួម​សរុប​ចំនួន ២ ២០០​នាក់ ដែល​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល ៣​ឆ្នាំ​ជាប់​ៗ​គ្នា​ដោយ​បង្កើត​ឡើង​ដំបូង​ជា​គោល​គំនិត​របស់​អ្នក​រចនា​ម៉ូដ​ដ៏​ល្បី​ឈ្មោះ Gustavo Silvestre៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម