• 2019-05-28 02:42:53
  • ព័ត៌មាន

ដឹងមូលហេតុ ហ្ស៊ីមបាវ៉េលក់ដំរីជាង ៩០ក្បាលឲ្យទៅចិន និងឌូបៃថ្លៃជាង២លានដុល្លារ

  • 2019-05-28 02:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​សម្រេច​ចិត្ត​លក់​សត្វ​ដំរី​ជាង ៩០​ក្បាល​ទៅ​ឲ្យ​ចិន និង​ឌូបៃ​ក្នុង​តម្លៃ​ជាង ២​លាន​ដុល្លារ។

យោង​តាម​អ្នក​នាំ​ពាក្យ​ភ្នាក់ងារ​អភិរក្ស​សត្វ​ព្រៃ​របស់​ហ្ស៊ីមបាវ៉េ​ឲ្យ​ដឹង​ថា ដំរី​ទាំង​នោះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ២,៧​លាន​ដុល្លារ​ហើយ​លក់​ដែល​បាន​ពី​ការ​លក់ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​គាំ​ទ្រ​ការ​ខិតខំ​អភិរក្ស​សត្វ​ព្រៃ​បន្ដ​ទៀត។ ប្រភព​ដដែល​បន្ដ​ថា ដោយ​សារ​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ចំនួន​សត្វ​ដំរី​ក្នុង​ឧទ្យាន​ជាតិ​របស់​ខ្លួន ទើប​រដ្ឋាភិបាល​សម្រេច​ចិត្ត​លក់​ហើយ​យក​លុយ​ទាំង​នោះ​មក​ផ្ដោត​លើ​ការ​ការពារ​សត្វ​ដំរី​ដែល​នៅ​សេសសល់។ ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​លោក Prisca Mupfumira ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃ​នេះ​ប្រទេស​ហ្ស៊ីមបាវ៉េ មាន​ដំរី​ជាង ៨៥ ០០០​ក្បាល​ខណៈ​ដែល​ពួកគេ​មាន​លទ្ធភាព​ផ្ដល់​ចំណី​ត្រឹម ៥៥ ០០០​ក្បាល​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា សត្វ​ដំរី​ដែល​បាន​លក់​មាន​តម្លៃ​ចន្លោះ​ពី ១៣ ៥០០ ទៅ ៤១ ៥០០​ដុល្លារ​ក្នុង​មួយ​ក្បាល​ហើយ​ត្រូវ​បាន​ដឹក​តាម​យន្ដហោះ​ទៅ​កាន់​ឧទ្យាន​ចិន និង​ឌូបៃ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់