• 2019-05-28 03:37:25
  • ការអប់រំ

សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន ហ្វូជាន និង​មូលនិធិ​ព្រីនស៍ សម្ពោធ​អាគារ​ស្នាក់​នៅ​គ្រូ​​បង្រៀន​តម្លៃ​ជិត​ ៧ម៉ឺន​ដុល្លារ

  • 2019-05-28 03:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ពិធី​សម្ពោធ​អគារ​ស្នាក់​នៅ​របស់​គ្រូ​បង្រៀន​ នៃ​សាលា​រៀន​ មីងចុង ស្រុក​អូររាំងឪ ដែល​ជា​អំណោយ​របស់​សមាគម​មិត្តភាព​សភាពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា និង​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ។ អគារ​ស្នាក់​នៅ​របស់​គ្រូបង្រៀន​នេះ​ ត្រូវ​បា​ន​សាងសង់​​អស់​ទឹក​ប្រាក់​ជិត ៧ម៉ឺន​ដុល្លារ សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ពិធី​នេះ​មាន​ការ​ចូលរួម​ពី៖

  • ១. ឯកឧត្ដម អ៊ៀង សុផល្លែត រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន

  • ២. ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តត្បូង​ឃ្មុំ

  • ៣. លោក លី ជា ភារធារី​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា

  • ៤. លោក​ឧកញ៉ា ហាន់ ឃៀង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា

  • ៥. លោក Yuan Wenjun ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ស្រុក​អូររាំងឪ

  • ៦. លោក ឈីវ គួរស៊ីញ ប្រធាន​សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា និង​ជា​ប្រធាន​អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប​ទៀត ដែល​បាន​ចូលរួម​ក្នុង​ពិធី​ខាង​លើ​​នេះ។

ទិដ្ឋភាពក្នុងពិធីសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង

នៅ​ក្នុង​ពិធី​នោះ លោក Yuan Wenjun ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​ស្រុក​អូររំាងឪ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា ក៏ដូច​ជា​អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត សម្រាប់​ជំនួយ​សប្បុរស​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា សមាគម​មិត្តភាព​សភាពាណិជ្ជចិន​ហ្វូជាន​នៅ​កម្ពុជា និង​អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត តែងតែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សប្បុរស ​ធ្វើការ​តប​ស្នង​មក​កាន់​សង្គម​កម្ពុជា​វិញ ដែល​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ក្រុមហ៊ុន​គំរូ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​អំពាវនាវ​ទៅ​កាន់​ក្រុមហ៊ុន​ជាច្រើន​ដទៃ​ទៀត​ សូម​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​ នៃ​វិស័យ​អប់រំ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌​នៅ​កម្ពុជា។

លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររំាងឪ

លោក ឈីវ គួរស៊ីញ ប្រធាន​សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា និង​ជា​ប្រធាន​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ “ការ​អប់រំ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ផែន​ការ​រយៈពេល​មួយ​រយ​ឆ្នាំ។ សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា ​និង​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត តែងតែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សប្បុរសធម៌​នៅ​កម្ពុជា​ ហើយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នៃ​អគារ​ស្នាក់​នៅ​របស់​គ្រូ​បង្រៀន​ថ្មី​របស់​សាលា​រៀន មីងចុង នេះ​នឹង​នាំ​មក​នូវ​បរិយាកាស​ស្នាក់​នៅ​ល្អ​សម្រាប់​លោកគ្រូ អ្នកគ្រូ​ទាំងអស់។

"យើង​ជឿ​ជាក់​ថា ជាមួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​រួម​គ្នា​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំង​អស់ សាលារៀន មីងចុង នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​យ៉ាង​ល្អ​ប្រសើរ​នា​ពេល​អនាគត។ ខ្ញុំ​សង្ឃឹម​ថា​សិស្សានុសិស្ស​ទាំងអស់​នឹង​មាន​នូវ​ឧត្ដមគតិ​ដ៏​ខ្ពង់ខ្ពស់ ខិតខំ​រៀន​សូត្រ ហើយ​ក្លាយ​ខ្លួន​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ។"

លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត
ឯកឧត្តម អ៊ៀង សុផល្លែត រដ្ឋលេខាធិបាលនៃក្រសួងបរិស្ថាន
លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររំាងឪ ឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន
លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន
លោកឧកញ៉ា ហាន់ ឃៀង អនុប្រធានអចិន្ដ្រៃនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន
លោក លី ជា ភារធារីនៃស្ថានទូតចិនប្រចាំនៅកម្ពុជា
ឯកឧត្តម អ៊ៀង សុផល្លែត រដ្ឋលេខាធិបាលនៃក្រសួងបរិស្ថានឡើងកាត់ខ្សែបូសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀន

ការ​សាងសង់​អគារ​ស្នាក់​នៅ​របស់​គ្រូ​បង្រៀន នៃ​សាលារៀន មីងចុង មាន​ទឹកប្រាក់​សរុប​ចំនួន ៦៩ ៩៩៩ ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​សមាគម​មិត្តភាព​សភា​ពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា និង​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បាន​ចូលរួម​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ចំនួន ២៥ ០០០ ដុល្លារ​អាមេរិក។ ជាន់​ផ្ទាល់​ដី​នៃ​អគារ​នេះ​ជា​បន្ទប់​កម្សាន្ត​សម្រាប់​កុមារ ហើយ​ជាន់​ទី ១ មាន​បន្ទប់​ស្នាក់​នៅ​របស់​គ្រូបង្រៀន​ចំនួន ៧ បន្ទប់។ អគារ​ស្នាក់​នៅ​នេះ​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ដោយ​ជោគជ័យ ដែល​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្នែក​បរិក្ខារ​សិក្សា​របស់​សាលារៀន និង​ដោះស្រាយ​បញ្ហា​ទីកន្លែង​ស្នាក់​នៅ​របស់​លោកគ្រូ អ្នកគ្រូ ក៏ដូចជា​បុគ្គលិក នៃ​សាលារៀន។

ចាប់​តាំង​ពី​ការ​បង្កើត​ដំបូង​មក អង្គការ​មូល​និធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បាន​ឧបត្ថម្ភ​អគារ​សិក្សា អគារ​ស្នាក់​នៅ​របស់​គ្រូបង្រៀន​ និង​សាល​ប្រជុំ​ជាច្រើន​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា។ នា​ពេល​អនាគត សមាគម​មិត្ត​ភាព​សភាពាណិជ្ជ​ចិនហ្វូជាន​នៅ​កម្ពុជា និង​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នឹង​បន្ត​បំពេញ​បេសកកម្ម និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សប្បុរសធម៌​នៅ​កម្ពុជា ដោយ​ផ្ដល់​ការ​ឧបត្ថម្ភ​ផ្នែក​សិក្សា ការ​ជួសជុល​ផ្លូវ​ថ្នល់ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម៕

រូបភាព​៖ ផ្ដល់ឲ្យ

អត្ថបទ៖ Sponsor

មតិយោបល់