• 2019-05-29 06:43:52
  • ព័ត៌មាន

ភ្ញៀវទេសចរចិន ទាមទារឲ្យបុគ្គលិកព្រលានយន្ដហោះលុតជង្គង់សុំទោស ក្រោយជើងហោះហើរត្រូវពន្យារពេល (វីដេអូ)

  • 2019-05-29 06:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ក្រោយ​ពេល​ដែល​រូប​គេ​ទាមទារ​ឲ្យ​បុគ្គលិក​ព្រលាន​​យន្ដហោះ​លុត​ជង្គង់​សុំទោស​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ត្រូវ​បាន​ពន្យារ​ពេល។

យោង​តាម​វីដេអូ​ឃ្លីប​ដែល​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​បង្ហាញ​ថា បុរស​ជនជាតិ​ចិន​ខាង​លើ បាន​ទាមទារ​ឲ្យ​បុគ្គលិក​លុត​ជង្គង់​សុំទោស។ បុរស​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ថា "អ្នក​ឯង​គួរ​តែ​លុត​ជង្គង់​សុំ​ទោស​ពួកយើង។” ចំណែក​ឯ​បុរស​ជា​បុគ្គលិក​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា "ខ្ញុំ​គ្រាន់​តែ​ជា​បុគ្គលិក​ម្នាក់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​របស់​ខ្ញុំ។ លោក​មិន​ចាំ​បាច់​មើល​ងាយ​ខ្ញុំ​ដល់​ថ្នាក់​នេះ​ទេ។”

យ៉ាង​ណា​មិញ បុរស​ជា​ភ្ញៀវ​ទេសចរ​ចិន នៅ​តែ​ទាមទារ​ម្ដង​ហើយ​​ម្ដង​ទៀត​ឲ្យ​បុគ្គលិក​លុត​ជង្គង់​ដោយ​អះអាង​ថា​រូប​គេ​គួរ​តែ​តំណាង​ឲ្យ​ក្រុមហ៊ុន​ហើយ​ចេញ​មុខ​សុំទោស។ គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ កើត​ឡើង​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Zhengzhou Xinzheng កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដោយ​ជើង​ហោះហើរ​ត្រូវ​ពន្យារ​ពេល​ដោយ​សារ​អាកាស​ធាតុ​មិន​ល្អ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម