• 2019-05-30 07:11:54
  • ព័ត៌មាន

ក្ដាន់មួយក្បាលនៅសួនជប៉ុន បានងាប់ក្រោយលេបប្លាស្ទិកជាង ៤គីឡូចូលក្នុងពោះ

  • 2019-05-30 07:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ក្ដាន់​ញី​មួយ​ក្បាល​ដែល​រស់​នៅ​ក្នុង​សួន​ដ៏​ល្បី​របស់​ជប៉ុន Nara ត្រូវ​បាន​គេ​រក​ឃើញ​សំណល់​ប្លាស្ទិក​ជាង ៤​គីឡូក្រាម​ក្នុ​ងពោះ​ក្រោយ​ពេល​ដែល​វា​ងាប់​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

យោង​តាម​សមាគម​សត្វ​ក្ដាន់ Nara ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា សត្វ​ក្ដាន់​ញី​អាយុ ១៧​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ឃើញ​ដេក​ហើយ​មិន​អាច​ដើរ​បាន​នៅ​ជិត​ប្រាសាទ Todaiji កាល​ពី​ថ្ងៃ​ទី ២៣​ខែ​មីនា។ ក្រុម​ការងារ បាន​ព្យាយាម​ផ្ដល់​ចំណី​ដល់​សត្វ​ក្ដាន់ ប៉ុន្តែ​វា​មិន​ព្រម​ស៊ី​នោះ​ទេ។ លុះ​មួយ​ថ្ងៃ​ក្រោយ​មក សត្វ​ក្ដាន់​ក៏​បាន​ងាប់​ ហើយ​ការ​វះ​កាត់​រក​ឃើញ​សំណល់​ប្លាស្ទិក​ជាង ៤​គីឡូក្រាម​ក្នុង​ពោះ​វា​តែម្ដង។

គួរឲ្យ​ដឹង​ថា ស្លាក​សញ្ញា​ជា​ច្រើន ត្រូវ​បាន​ដាក់​នៅ​សួន Nara ដើម្បី​ហាម​ឃាត់​ភ្ញៀវ​ទេសចរ​ពី​ការ​ឲ្យ​ចំណី​សត្វ​ក្ដាន់​ផ្ដេសផ្ដាយ​ដោយ​អនុញ្ញាត​ឲ្យ​តែ​នំ Senbei ប៉ុណ្ណោះ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ជា​ច្រើន បាន​បំពាន​ការ​ហាម​ប្រាម និង​ទិញ​ចំណី​នៅ​ក្បែរ​នោះ​មក​ដាក់​ឲ្យ​សត្វ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកវា​ពេល​ខ្លះ​ស៊ី​ទាំង​ថង់​ប្លាស្ទិក៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់