• 2019-05-31 04:02:29
  • សុខភាព

វាគ្មិន​ល្បីៗ​ខាង​ផ្នែក​ផ្លូវ​ចិត្ត នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ យោហ្កា​ និង​សមាធិ​ដើម្បី​ជំរុញ​គុណភាព​ជីវិត

  • 2019-05-31 04:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 478

ចន្លោះមិនឃើញ

គ្រប់​មនុស្ស​ទាំង​អស់​មិន​អាច​គេច​ផុត​ពី​បញ្ហា​ផ្លូវ​ចិត្ត ដែល​ផ្ដើម​ឡើង​ដោយ​ខ្លួន​ឯង គ្រួសារ សង្គម និង​ការងារ​ជា​ដើម។ ការ​រង​សម្ពាធ​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ ក៏​រមែង​មាន​មធ្យោបាយ​ច្រើន​ប្រភេទ​ដើម្បី​ដោះស្រាយ​ទៅ​តាម​លក្ខខណ្ឌ​ផ្សេង​ៗ​គ្នា​ទៅ​តាម​បុគ្គល​និមួយៗ​ផងដែរ។ ប៉ុន្ដែ​នៅ​ថ្ងៃ​នេះ ដើម្បី​សម្អាត​ចិត្ត​ សម្អាត​កាយ​ ឲ្យ​ជ្រះ​ថ្លា​ កម្មវិធី "យោហ្កា និង​សមាធិ​ដើម្បី​ជំរុញ​គុណភាព​ជីវិត" នឹង​ជា​ផ្នែក​មួយ​ដោះស្រាយ​ជូន​លោក អ្នក​បាន។

តើ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ណា? ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ​២០១៩ ដែល​ស្ថិត​នៅ​ទីតាំង​សាល​ប្រជុំ​ Aeon សែន​សុខ​ ជាន់​ទី ០៣ ដែល​ប្រើប្រាស់​ពេល​វេលា​ពេញ​មួយ​ព្រឹក ចាប់​ពី​ម៉ោង ៧ព្រឹក ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់។ កម្មវិធី​នេះ "យោហ្កា និង​សមាធិ​ដើម្បី​ជំរុញ​គុណ​ភាព​ជីវិត" ឬ YOGA and MEDITATION for WELLBEINGគឺជា​គម្រោង​ដែល​ផ្ដួចផ្ដើម និង​រៀប​ចំ​ដោយ សភា​យុវ​ពាណិជ្ជករ​កម្ពុជា​សាខា​ទួល​គោក (JCI Cambodia-Toul Kork)។

កញ្ញា ពៅ ធនរី ប្រធាន​កម្មវិធី​ខាង​លើ​បាន​រៀបរាប់​ប្រាប់ Sabay ថា កម្មវិធី​នេះ​រំពឹង​ថា នឹង​មាន​ការ​ចូល​រួម​ប្រមាណ​ជា​ ១០០​នាក់ ដែល​ភាគច្រើន​ជា​អ្នក​ជំនួញ និង​ដៃគូ​សហការ​របស់​ JCI។ អ្នក​ចូលរួម​កម្មវិធី​នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ ដូចជា៖

  • ១. សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត

  • ២. ប្រសិទ្ធ​ភាព​ការងារ​បាន​ល្អ​ប្រសើរ​ជាង​មុន

  • ៣. ទំនាក់ទំនង​ល្អ​រវាង​គ្រួសារ​ ក្រុម​ការងារ និង​ដៃគូ​អាជីវកម្ម

អ្នក​រៀប​ចំ​កម្មវិធី​ខាង​លើ​នេះ ក៏​បាន​បញ្ជាក់​ផងដែរ​ថា នេះ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​របស់​ សភា​យុវ​ពាណិជ្ជករ​កម្ពុជា សាខា​ទួល​គោក (JCI Cambodia-Toul Kork) ហើយ​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ពង្រឹង​ថាមពល​ពី​ក្នុង​ខ្លួន​តាម​រយៈ​ផ្លូវ​ចិត្ត​របស់​អ្នក​ចូល​រួម។ មួយ​ទៀត​ កម្មវិធី​ ក៏​បាន​មើល​ឃើញ​ដែរ​ថា សព្វថ្ងៃ​នេះ​យុវវ័យ​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​តាមរយៈ​ការ​សិក្សា ការងារ និង​គ្រួសារ​ជាដើម។ ដូច្នេះ​ហើយ​ កម្មវិធី​បាន​អញ្ជើញ​វាគ្មិន​សំខាន់​ ហើយ​នឹង​សកម្មភាព​ច្រើន​ទៀត​ដើម្បី​សម្អាត​ផ្លូវ​ចិត្ត​ឲ្យ​មាន​ភាព​រឹង​មាំ និង​ធ្វើ​គុណភាព​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

ចំពោះ​វាគ្មិន​ល្បីៗ ដែល​ត្រៀម​ចូលរួម​កម្មវិធី​នេះ រួមមាន៖

  • ១. ព្រះតេជគុណ គូ សុភា សាស្រ្តាចារ្យ​ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា
  • ២. លោក នឹម ឈុន្នី សហស្ថាបនិក​ ក្រុមហ៊ុន​បណ្ដុះបណ្ដាល VIPASSA
  • ៣. លោក យាន់ វណ្ណៈ សហស្ថាបនិក និង​នាយកប្រតិបត្តិ​ Angkor Yoga

សម្រាប់​ព័ត៌មាន​បន្ថែម

  • ០៨៦ ៦២ ៣៧ ៦៩
  • Email: jci.toulkork@gmail.com

ប្រិយមិត្ត​ដែល​ចង់​ចូលរួម​កម្មវិធី​នេះ ក៏​អាច​ចុះឈ្មោះ នៅទី​នេះ

រូបភាព៖ ផ្ដល់​ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម