• 2019-05-31 05:00:00
  • ព័ត៌មាន

ត្រូវ​ឆ្នោត​១០​ម៉ឺន​ដុល្លារ ក្រោយ​តាម​លេខ​តែ​មួយ​គត់​១០​ឆ្នាំ

  • 2019-05-31 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ត្រូវ​ប៉ាន​ឆ្នោត​ចំនួន​១០​ម៉ឺន​ដុល្លារ ក្រោយ​ពេល​ស្មោះ​ស្ម័គ្រ​ជាមួយ​តួលេខ​តែ​មួយ​គត់​ក្នុង​រយៈ​ពេល​១​ទសវត្ស។

រឿង​រ៉ាវ​ខាង​លើ ត្រូវ​បាន​កើត​ឡើង​លើ​បុរស​វ័យ​៤២​ឆ្នាំ​ម្នាក់​ដែល​មក​ពី​រដ្ឋ Michigan សហរដ្ឋ​អាមេរិក ដែល​លោក​សុំ​លាក់​ឈ្មោះ​ខ្លួន​ឯង។

យោង​តាម​បណ្ដាញ​ព័ត៌មាន UPI បុរស​ខាង​លើ​បាន​ប្រាប់​មេឆ្នោត​រដ្ឋ Michigan ថា ខ្លួន​បាន​តាម​តួ​លេខ 11-15-28-31-34 តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ។ កម្រង​តួ​លេខ​នៃ​គឺ​ជា​ថ្ងៃ​សំខាន់ ក៏ដូច​ជា​លេខ​សំណាង​ក្នុង​ជីវិត​របស់​លោក។

បុរស​ម្នាក់​នេះ​ដឹង​ថា​ខ្លួន​ត្រូវ​ឆ្នោត​នៅ​ពេល​កំពុង​នៅ​ស្រុក​ក្រៅ។ ក្រោយ​ពេល​ដឹង​ដា​ខ្លួន​ត្រូវ​ឆ្នោត​ភ្លាម លោក​បាន​កក់​សំបុត្រ​យន្តហោះ​ជើង​មុន​គេ​បង្អស់​ ហើយ​ទៅ​ដល់​ក្រុមហ៊ុន​ឆ្នោត​បើក​លុយ​តែ​ម្ដង។

លោក​បាន​បង្ហាញ​អារម្មណ៍​ថា លោក​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ព្រោះ​ចុង​បញ្ចប់ លេខ​ដែល​លោក​ខំតាម​ចំនួន​១០​ឆ្នាំ​នេះ ចុង​ក្រោយ​ក៏​ចេញ​ដូច​ចិត្ត​លោក​ហើយ ហើយ​ខ្លួន​នឹង​ទិញ​ផ្ទះ​មួយ​ជាមួយ​លុយ​នេះ៕

ចុចអាន៖ ​ទម្លាក់​កណ្ដុរ​ចូល​ឆ្នាំ​ស៊ុប ដើម្បី​ទារ​លុយ​ពី​ហាង​៧០​ដុល្លារ បែរ​ជាត្រូវ​ជាប់​គុក​៣​ឆ្នាំ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់