• 2019-06-03 07:04:22
  • ការអប់រំ

សាលាមតេ្តយ្យ​អន្ដរជាតិ២ ចាប់​ដៃគ្នា​ពង្រឹង​ប្រព័ន្ធ​អប់រំ តាមរយៈ​កម្មវិធី​ពិសេស​មួយ

  • 2019-06-03 07:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​មត្តេយ្យសាលា​អន្តរជាតិ My Little Pumpkin ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាលា​ដ៏​ល្បី​ឈ្មោះ​នៅ​ប្រទេស​សិង្ហបុរី​ គឹ​សាលា School Plus ដើម្បី​នាំយក​នូវ​កម្មវិធី​អប់រំ​ពិសេស​របស់​ប្រទេស​សិង្ហបុរី​កម្រិត​ចាប់​ពី​បឋម​សិក្សា​រហូត​ដល់​វិទ្យាល័យ​លើ​មុខវិជ្ជា ភាសា​អង់គ្លេស គណិតវិទ្យា និង​វិទ្យាសាស្រ្ត​ពិត​ដោយ​ដើរ​តាម​គោលការណ៍ និង​ស្ដង់ដារ​ប្រទេស​សឹង្ហបុរី។

ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​នាំ​យក​កម្មវិធី​អប់រំ​ពិសេស​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ល្បី​របស់​សឹង្ហបបុរី​មួយ​នេះ​មក​កម្ពុជា​ដោយ​ខាង​សាលា School Plus ទទួល​ខុសត្រូវ​លើ​ការ​រៀបចំ​និង​អភិវឌ្ឍន៍​កម្មវិធី​សិក្សា ហើយ​ភាគី​ខាង​សាលា​មត្តេយ្យ​អន្តរជាតិ My Little Pumpkin ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ប្រតិបត្តិការ​កម្មវិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​គុណភាព​ខ្ពស់ ​ស្រប​តាម​បច្ចេកវិទ្យា​ទំនើប ​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្ស​ដែល​មក​ទទួល​យក​សេវាកម្ម​រៀន​តាម​អនឡាញ និង​មាន​គ្រូ​ជំនួយ​ប្រកប​ដោយ​ជំនាញ។

តាម​រយៈ​អនុស្សរណៈ នៃ​ការ​យោគយល់​នេះ​នឹង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​សម្រាប់​និស្សិត​កំពុង​សិក្សា ឬ​បញ្ចប់​ការ​សិក្សា​តាម​រយៈ​ការ​ចូលរួម​ជាគ្រូ​ជំនួយ​ផងដែរ។ សូម​បញ្ជាក់​​ផង​ដែរ​ថា ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ គឺ​ធ្វើឡើង​តាមរយៈ​កម្មវិធី Geniebook ដែល​ជា​កម្មវិធី​មួយ​ដែល​អាច​ជួយ​សិស្ស​ធ្វើ​ស្វ័យ​សិក្សា​បាន​យ៉ាង​ងាយ​ស្រួល​ជាទី​បំផុត​ ជាពិសេស​អាច​ជួយ​ជម្រុញ​ដល់​សិស្ស​ខ្សោយ​ឱ្យ​ឆាប់​ទទួល​យក​បាន​ការ​យល់​ដឹង​ទៅ​តាម​កម្រិត និង​មុខ​វិជ្ជា​នីមួយៗ។

អត្ថបទ៖ Sponsor

មតិយោបល់