• 2019-06-01 08:55:00
  • ព័ត៌មាន

ក្រុមហ៊ុន​រុស្ស៊ី​មួយ​រង​ការ​រិះគន់​ក្រោយ​ផ្ដល់​​ប្រាក់​បន្ថែម​ដល់​បុគ្គលិក​នារី​ណា​​​ដែល​ស្លៀក​ខ្លី

  • 2019-06-01 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tatprof ជា​ក្រុមហ៊ុន​​អាលុយមីញ៉ូម​រុស្ស៊ី​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា​ជា​​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម និង អាសអាភាស ក្រោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​បង្កើត​​គោលការណ៍​ផ្ដល់​ប្រាក់​បន្ថែម​ដល់​បុគ្គលិក​នារី​ណា​​​ដែល​ស្លៀក​ខ្លី​ទៅ​ធ្វើ​ការ។

រូបតំណាង

Mirror បាន​រាយការណ៍​ថា ក្រុមហ៊ុន​ខាង​លើ​បាន​បង្កើត​យុទ្ធនាការ "ម៉ារ៉ាតុង​ស្រ្តី" ដែល​បុគ្គលិក​ស្រី​អាច​រក​ប្រាក់​បាន​ម្ដង ១០០ រូប (១,៥០ ដុល្លារ) លើ​ប្រាក់​ឈ្នួល​ធម្មតា​រាល់​ពេល​ដែល​ពួកគេ​ស្លៀក​ខ្លី​ទៅ​ធ្វើ​ការ។

ប្រភព​ខាង​លើ​បាន​បន្ថែម​ថា ដើម្បី​គ្រប់​លក្ខខ័ណ្ឌ​អាច​ទទួល​បាន​ប្រាក់​បន្ថែម​ បុគ្គលិក​នារី​ត្រូវ​គោរព​តាម​គោលការណ៍​ដូចជា៖ សំពត់​មិន​ត្រូវ​វែង​ជាង​៥​សង់ទីម៉ែត្រ​ឡើយ​រាប់​ពី​ជង្គង់ ហើយ​ពួកគេ​ត្រូវ​ផ្ញើ​រូប​ថត​ស្លៀក​ខ្លី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន។

រូបតំណាង

អ្នក​លេង​ Twitter ម្នាក់​បាន​សរសេរ​ថា បើ​ក្រុម​ហ៊ុន​នេះ​បង្កើត​យុទ្ធនាការ​ដើម្បី​លើក​កម្ពស់​ស្រ្តី​ដោយ​​ឲ្យ bonus ១០០ រូប​​ជា​ថ្នូរ​នឹង​ការ​ស្លៀក​ខ្លី មាន​អី​ខុស​ពី​​អ្នក​ធ្វើ​ការ​នៅ​សេវា​កម្សាន្ត ធ្វើ​ឲ្យ​មនុស្ស​ប្រុស​សប្បាយ​ចិត្ត​ពេល​ត្រូវការ​លុយ?

Govorit Moskva អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បាន​អះអាង​ថា​យុទ្ធនាការ​នេះ​មិន​អាសអាភាស​ដូច​គេ​ថានោះ​ទេ។ "ក្រុមហ៊ុន​យើង ៧០% ជា​មនុស្ស​ប្រុស។ យុទ្ធនាការ​នេះ​នឹងជួយ​​បុគ្គលិកយើង​អោយ​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ។ នេះ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្រួបបង្រួម​ក្រុម"។

រូបតំណាង

“ស្ត្រី​ជា​ច្រើន[ក្នុង​ក្រុមហ៊ុន​យើង]​ ជា​ស្វ័យប្រវត្តិ​ពួកគេ​តែង​ស្លៀក​ខោ ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​សង្ឃឹម​ថា​យុទ្ធនាការ​របស់​យើង​នឹង​ពញ្ញាក់​​បុគ្គលិក​នារី​ ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ភាព​ស្រស់​ស្អាត និង មាន​មន្ត​ស្នេហ៍​នៅ​ពេល​ពួកគេ​ស្លៀក​សំពត់ ឬ រ៉ូប"។

អាន៖ ឆ្ងល់អត់ ហេតុអីកូន​ប្រុស​ដូច​ឪពុក​ច្រើន​ជាង​ម្តាយ ទាំងនេះជាហេតុផល

អាន៖ មក​ស្គាល់​ភ្នំ​ហួសាន​ កន្លែង​ឡើង​ភ្នំ​ដ៏​គ្រោះថ្នាក់​បំផុត តែ​ទេសភាព​ស្អាត​ដូច​ឋានសួគ៌

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់