• 2019-06-03 02:45:00
  • ព័ត៌មាន

ប្រជាជន​អូស្ត្រាលី​ជាង​៥០០​នាក់ ​ត្រូវ​ជម្លៀស​ខ្លួន​ព្រោះ​ក្លិន​ទុរេន

  • 2019-06-03 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យ​នៃ​សកលវិទ្យាល័យ Canberra ត្រូវ​ជម្លៀស​មនុស្ស និង​កម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​ហៅ​មក​ក្រោយ​ពេល​មនុស្ស​ជា​ច្រើន​ច្រឡំ​ថា​ក្លិន​ធុរេន​គឺ​ជា​ក្លិន​ហ្គាស។

មនុស្ស​ប្រមាណ​៥០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​បណ្ណាល័យ​មហាវិទ្យាល័យ Canberra ប្រទេស​អូស្ត្រាលី​ ក្រោយ​ពេល​បណ្ណាល័យ​ប្រកាស​ថា​មាន​ក្លិន​ហ្គាស​​យ៉ាង​ខ្លាំង​បាន​ភាយ​ចេញ​មក។

ភ្លាម​ៗ​នោះ កម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​ហៅ​មក​ជា​បន្ទាន់​ដោយ សាលា​គិត​ថា មាន​ធ្លាយ​ហ្គាស​នៅ​ត្រង់​ណា​មួយ​ក្នុង​បរិវេណ​សាលា។ យ៉ាងណាក្ដី ក្រោយ​ស្វែង​រក​ជាង​មួយ​ម៉ោង​ជាមួយ​កម្លាំង​ជិត​២០​នាក់ ក្រុម​ពន្លត់​អគ្គិភ័យ​រក​ឃើញ​តែ​ផ្លែ​ធូរេន​មួយ​ត្រូវ​គេ​បោះ​ចោល​ក្នុង​ធុង​សំរាម។

ក្រោយ​មក​បណ្ណាល័យ​ត្រូវ​បាន​បើក​វិញ​ជា​ធម្មតា តែ​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ម៉េច​ក៏​មាន​មនុស្ស​អាច​យក​ផ្លែ​ធូរេន​ចូល​បាន​នៅ​ពេល​ សាលា​មិន​ឲ្យ​យក​អាហារ​ចូល​នោះ។ ក្រោយ​ហេតុការណ៍​នេះ​ដែរ រូប​ភាព​តំណាង​របស់​សាលា​នៅ​លើ​បណ្ដាញ​សង្គម​ត្រូវ​ប្ដូរ​មក​ជា​រូប​ហាម​មិន​ឲ្យ​យក​ផ្លែ​ធូរេន​ចូល​សាលា។ ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ការ​ពិសោធន៍ ប្រជាជន​អូស្ត្រាលី​ជា​ច្រើន​មិន​អាច​ញ៉ាំ​ធូរេន​បាន​ឡើយ ដោយ​គិត​ថា​ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​ក្លិន​ខ្លាំង​ពេក៕

ប្រភព៖ vnexpress ប្រែសម្រួល៖ Caramel

មតិយោបល់